ក្រសួងពាណិជ្ជកម្មនិងUNDPបន្តកិច្ចសហប្រតិបត្តិការលើ វិស័យសំខាន់ៗចំនួន៣

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បាននិងកំពុងផ្តោតលើកិច្ចសហប្រតិបត្តិការចំនួន៣សំខាន់ៗ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Alissar Chaker នាយិការUNDP Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង នឹងលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ៣។

កិច្ចសហប្រតិបត្តិការទាំងបីនោះរួមមាន ទី១ កិច្ចសហប្រតិបត្តិការនៅក្នុងកម្មវិធីការងាររបស់ UNDP Cambodia ២០២៤-២០២៨ ទី២ ការពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត សម្រាប់ការពន្លឿន ដើម្បីបញ្ចប់ការសិក្សាការចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) និងទី៣ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងការចូលរួម ក្នុងការបង្កើតក្របខ័ណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅកាន់ ២០៣០ និងគោលនយោបាយពាណិជ្ជកម្មឌីជីថល។

ក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និង UNDP Cambodia បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ ក្នុងការបន្តសហការគ្នានាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here