ដោយៈ គង់ ហ្វីអូណា
តំបន់ឆ្នេរៈ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានប្រជុំសម្របសម្រួលរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.)។
កិច្ចប្រជុំនេះដឹកនាំដោយ លោកបណ្ឌិតផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន ២៧ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួន។







