ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ចែករំលែក

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើរ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាបបានថ្លែងបែបនេះ នាព្រឹកកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃ ពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕


ចែករំលែក