ដោយ : វុត្ថា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានជំរុញសហរដ្ឋអាមេរិក ឱ្យមកបង្កើនការបណ្តាក់ទុនវិនិយោគថែមទៀតនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយវិនិយោគបើកទូលាយ និងគាំទ្រធុរកិច្ច។

ការលើកឡើងរបស់លោកត្រូវបានធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ម៉ាក ក្លាក (Mark Clark) ឧបការីរងស្ដីទីក្រសួងការបរទេសអាមេរិក នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏បានសម្ដែងនូវអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្ដល់ការអនុគ្រោះពន្ធគយដល់ប្រទេសកម្ពុជា ជាពិសេសការលើកលែងពន្ធ (GSP) លើផលិតផលកាបូប ដាក់សម្ភារៈធ្វើដំណើរ ដោយតាមរយៈការលើកលែងពន្ធនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេលើផលិតកម្មនេះ (ផលិតផលកាបូប ដាក់សម្ភារៈធ្វើដំណើរ)។

លោក ម៉ាក ក្លាក បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងារលើកស្ទួយធុរកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិក។ លោកបានស្នើសុំឲ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ជាពិសេសតាមរយៈការជួបប្រចាំឆ្នាំ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគ (TIFA) ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលនៅសេសសល់ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ៕