ដោយៈ ស៊ូវ ម៉េង
ភ្នំពេញៈ ក្នុងដំណាក់កាលទីផ្សារ ស្ថិតក្នុងសភាពមិនច្បាស់លាស់ ការទិញ លក់ក្នុងវិស័យអចលនទ្រព្យ កំពុងស្ថិតក្នុងសភាពប្រទាញប្រទង់រវាងអ្នកទិញ និងអ្នកលក់។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Rea Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា អ្នកទិញពួកគេបានគិតថា តម្លៃអចលនទ្រព្យគួរធ្លាក់ចុះក្នុងរង្វង់៥០ភាគរយ ប៉ុន្តែអ្នកលក់បានគិតថា ស្ថានភាពទីផ្សារអាចធ្លាក់ចុះចន្លោះពី១០ ទៅ២០ភាគរយទៅវិញ។
លោកបន្តថា “ក្នុងស្ថានភាពនេះ អ្នកទិញ និងអ្នកលក់កំពុងប្រទាញតម្លៃ ព្រោះអ្នកលក់នៅតែមានសង្ឃឹម និងទទួលបានព័ត៌មានមិនច្បាស់លាស់”។ លោកបន្តថា “ស្ថានភាពនេះ បានធ្វើឲ្យទីផ្សារកំពុងមានសភាពប្រទាញប្រទង់ បើទោះបីមានអ្នកមានធនធានមួយចំនួនបានចាប់ផ្តើមចាប់យកឱកាស ដើម្បីស្វែងរកប្រាក់ចំណេញក្តី”។






