តើស្ថានភាពទីផ្សាររវាងអ្នកទិញ និងអ្នកលក់អចលនទ្រព្យកំពុងមានភាពប្រទាញប្រទង់គ្នាដូចម្តេច?

0

        ដោយៈ ស៊ូវ ម៉េង

        ភ្នំពេញៈ ក្នុងដំណាក់កាលទីផ្សារ ស្ថិតក្នុងសភាពមិនច្បាស់​លា​ស់ ការទិញ លក់ក្នុងវិស័យអចលនទ្រព្យ កំពុងស្ថិតក្នុងសភាពប្រទា​ញប្រទង់រវាងអ្នកទិញ និងអ្នកលក់។​

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Rea Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា អ្នកទិញពួកគេបានគិតថា តម្លៃអចលនទ្រព្យគួរធ្លាក់ចុះក្នុងរង្វង់៥០ភាគរយ ប៉ុន្តែអ្នកលក់បានគិតថា ស្ថានភាពទីផ្សារអាចធ្លាក់ចុះចន្លោះពី១០ ទៅ២០ភាគរយទៅវិញ។លោកបន្តថា “ក្នុងស្ថានភាពនេះ អ្នកទិញ និងអ្នកលក់កំពុងប្រទាញតម្លៃ ព្រោះអ្នកលក់នៅតែមានសង្ឃឹម និងទទួលបានព័ត៌​មានមិនច្បាស់លាស់”។ លោកបន្តថា “ស្ថានភាពនេះ បានធ្វើឲ្យទីផ្សារកំពុងមានសភាពប្រទាញប្រទង់ បើទោះបីមានអ្នកមានធនធានមួយចំនួនបានចាប់ផ្តើមចាប់យកឱកាស ដើម្បីស្វែងរកប្រាក់ចំណេញក្តី”។

លោកប៉ូ អ៊ាវគង់ បានបន្តថា ទីផ្សារអចលនទ្រព្យនាពេលបច្ចុ​ប្បន្ន ស្ថិតក្នុងដំណាក់កាលមួយត្រូវបន្តធ្វើដំណើរទៅមុខទៀត តាមស្ថា​នភាពយឺតៗ ព្រោះអ្វីៗកំពុងឆ្ពោះទៅមុខសន្សឹមៗ មិនមានសភាពពុះកញ្រ្ជោលណាមួយនោះទេ។

ទោះជាយ៉ាងណា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ទីផ្សារអចលនទ្រព្យ មិនអាស្រ័យលើអ្នកដាក់លក់តម្លៃប៉ុន្មានទេ ប៉ុន្តែវាអាស្រ័យលើតម្លៃរបស់អ្នកទិញ ដែលពួកគេអាចទិញបាន។

លោកបន្តថា “អ្នកលក់អាចដាក់តម្លៃយ៉ាងណាក៏បាន ប៉ុន្តែស្ថានភាពទីផ្សារពិត គឺអាស្រ័យលើអ្នកវិនិយោគ ហ៊ានទិញក្នុងតម្លៃណាប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here