ដោយៈ គង់ សូរិយា
កោះកុងៈ គណប្រតិភូក្រសួងទេសចរណ៍ និងមន្រ្តីខេត្តកោះកុង បានចុះវាយតម្លៃ និងត្រួតពិនិត្យឆ្នេរចំនួន២ និងព្រែកកម្សាន្តចំនួន១ សម្រាប់ដាក់ជាបេក្ខភាព ក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៥ និងព្រែកកម្សាន្តលើកទី២ ឆ្នាំ២០២៤។ចលនាប្រលងប្រណាំងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍។
គណៈប្រតិភូថ្នាក់ក្រសួងទេសចរណ៍ និងថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរ និងព្រែកកម្សាន្ត នៅក្នុងស្រុកមណ្ឌលសីមាកាលពីសប្តាហ៍មុន។



ឆ្នេរចំនួនពីរ និងព្រែកកម្សាន្ត ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃនោះរួមមាន១.ឆ្នេរចាំយាម ២.ឆ្នេរកោះយ៉ និង៣.ព្រែកកោះប៉ោ។លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមាបានចូលរួមអមដំណើរប្រតិភូថ្នាក់ជាតិ ដើម្បីវាយតម្លៃលើមូលដ្ឋានខាងលើនេះ៕