ឆ្នេរចំនួន២ និងព្រែកកម្សាន្ត១ នៅខេត្តកោះកុងត្រូវបានត្រួតពិនិត្យនិងវាយតម្លៃ សម្រាប់ចូលរួមប្រលងប្រណាំងថ្នាក់ជាតិ

ចែករំលែក

        ដោយៈ គង់ សូរិយា

        កោះកុងៈ គណប្រតិភូក្រសួងទេសចរណ៍ និងមន្រ្តីខេត្តកោះកុង បានចុះវាយតម្លៃ និងត្រួតពិនិត្យឆ្នេរចំនួន២ និងព្រែកកម្សាន្តចំនួន១ សម្រាប់ដាក់ជាបេក្ខភាព ក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៥ និងព្រែកកម្សាន្តលើកទី២ ឆ្នាំ២០២៤។ចលនាប្រលងប្រណាំងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍។

គណៈប្រតិភូថ្នាក់ក្រសួងទេសចរណ៍ និងថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរ និងព្រែកកម្សាន្ត នៅក្នុងស្រុកមណ្ឌលសីមាកាលពីសប្តាហ៍មុន។

ឆ្នេរចាំយាម
ព្រែកកោះប៉ោ
ឆ្នេរកោះយ៉

ឆ្នេរចំនួនពីរ និងព្រែកកម្សាន្ត ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃនោះរួមមាន១.ឆ្នេរចាំយាម ២.ឆ្នេរកោះយ៉ និង៣.ព្រែកកោះប៉ោ។លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមាបានចូលរួមអមដំណើរប្រតិភូថ្នាក់ជាតិ ដើម្បីវាយតម្លៃលើមូលដ្ឋានខាងលើនេះ៕


ចែករំលែក