ដោយៈ គង់ ហ្វីអូណា
កោះកុងៈ លោកអន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ។
វេទិកានេះ ស្ថិតក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុង ស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង នៅខេត្តខាងលើនេះ។
លោកបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកោះកុង ដែលមានរយៈពេល៣ថ្ងៃ ដើម្បីលើកកម្ពស់សក្តានុពលនុពល ផលិតផលក្នុងស្រុក ការស្វែងរកទីផ្សារជូនអ្នកផលិត ការជំរុញចលនាភូមិ១ផលិតផល១ ជាពិសេសដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕
