ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប

0

        ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកង៉ូវ សេងកាក់បានអញ្ជើញចូលរួមកិច្ច សហការជាមួយក្រុមការងារក្រសួងទេសចរណ៍   ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកគុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ក្រុមការងារអាកាសយានដ្ឋាន អន្តរជាតិ សៀមរាបអង្គរ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ទីរព័ត៌​មានខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងមន្ទីរសុខាភិបាល ខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ការរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍បានសហការជាមួយអង្គការសប្បុរសធម៌ ហ្វិចឆឺរ៉ាល់ ក្រុមហ៊ុន Clip RV Media និងSalakamreuk Commune រៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ដែលប្រមូលផ្តុំម៉ូតូល្បីៗ។

 ព្រឹត្តិការណ៍នេះ ជាឱកាសដ៏ល្អក្នុងការជំរុញ បង្កើនការផ្សព្វ​ផ្សា​យពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” និងជាការជំរុញទេសចរណ៍ ក្នុងស្រុកក៏ដូចជារួមចំណែក ជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួង ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here