​កម្ពុជា​ឈរ​​លេខ១នៅ​លើតារាង​សន្ទស្សន៍​ ​F​D​I​ ​ឆ្នាំ​២​០​២​៤​

0

​កម្ពុជា​បាន​ឈរ​នៅ​លើកំពូល​តារាង​សន្ទស្សន៍​ពិភពលោក​នា​ពេលថ្មីៗនេះ​ដែល​បោះពុម្ពផ្សាយ​ដោយសារ​ព័ត៌មាន​ ​f​D​i​ ​Intelligence​ ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស​។​ ​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​ជាទី​ផ្សារ​​​ដែល​កំពុង​រីក​ចម្រើន​ល្អ​បំផុត​ទូទាំង​ពិភពលោក​សម្រាប់​ការ​វិនិយោគ​បរទេស​ក្នុង​ឆ្នាំ​២​០​២​៤​។​

​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខមួយ​ក្នុង​សន្ទស្សន៍​ឆ្នាំ​២​០​២​៤​ ​ដោយសារ​កំណើន​ដ៏​រឹង​មាំ​របស់​ផលិតផល​ក្នុងស្រុក​សរុប​ ​អត្រា​អតិផរណា​ទាប​ ​និង​កំណើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិ​ស​័​យ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​D​I​)​។​

​f​D​i​ ​Intelligence​ ​ក៏​ពិចារណា​លើ​កត្តា​ដូចជា​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការ​លើកទឹកចិត្ត​គោល​នយោបាយ​សម្រាប់​អ្នក​វិនិយោគ​ ​និង​សមត្ថភាព​រួម​នៃ​ទីក្រុង​ ​និង​តំបន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពាណិជ្ជកម្ម​ក្នុង​ពេល​អនាគត​។​

​f​D​i​ ​Intelligence​ ​បាន​ស្ទង់មតិ​ក្នុង​តំបន់​រួម​មាន​អាស៊ី​ប៉ាស៊ីហ្វិក​ ​អឺរ៉ុប​ ​អាមេរិក​ខាងជើង​ ​អាមេរិក​ឡា​ទី​ន​ ​និង​កា​រា​បៀ​ន​ ​មជ្ឈិមបូព៌ា​ ​និង​អាហ្វ្រិក​ ​និង​ក្រុម​ប្រទេស​ BR​I​Cs (​ប្រេស៊ីល​ រុស្ស៊ី ​ឥណ្ឌា​ ​និង​ចិន​) ​។​

​យោង​តាម​របាយការណ៍​ ​កម្ពុជា​នឹង​សម្រេច​បាន​G​D​P​ ​៦​,​១​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​ជាមួយនឹង​អត្រា​អតិផរណា​ទាប​ត្រឹមតែ​៣​ ​ភាគរយ​ប៉ុណ្ណោះ​។​

​ទន្ទឹម​នឹង​នោះ​ ​កម្ពុជា​បាន​មើលឃើញ​ថា​មានការ​កើន​ឡើង​ ​៣​៩​៣​ ​ភាគរយ​នៃ​ការ​ចំណាយ​មូលធន​ ​F​D​I​ ​ក្នុង​ប្រទេស​ ​និង​កំណើន​ ​១​១​០​ ​ភាគរយ​នៅ​ក្នុង​គម្រោង​ ​F​D​I​ ​ថ្មី​។​ ​របាយការណ៍​ក៏បាន​កំណត់​អំពី​គោល​នយោបាយ​របស់​ប្រទេស​លើ​ការ​វិនិយោគ​បរទេស​ដែល​បាន​ជំរុញ​កំណើន​នៃ​ ​F​D​I​ ​។​

​យោង​តាម​របាយការណ៍​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​គោល​នយោបាយ​អំណោយផល​ជាច្រើន​ ​ដើម្បី​សម្រួល​ដល់​ការ​ចាប់ផ្តើម​ធ្វើអាជីវកម្ម​ ​ពង្រឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ពាណិជ្ជកម្ម​ ​ហើយ​ជាទូទៅ​ផ្តល់​នូវ​លក្ខខណ្ឌ​សមរម្យ​សម្រាប់​អ្នក​វិនិយោគ​ឯកជន​។​

​ទី​ផ្សារ​ទេសចរណ៍​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក៏​ត្រូវ​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ជា​ផ្នែក​ទាក់ទាញ​នៃ​ទី​ផ្សារ​ ​និង​មានសន្ទុះ​ឡើងវិញ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២​០​២​៤​ ​ដោយ​រំពឹង​ថា​នឹង​បន្ត​មាន​សន្ទុះទៅមុខ​ទៀត​។​

​នៅ​ឆ្នាំ​២​០​២​៣​ ​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​ដល់​ ​៥​ ​លាន​នាក់​ ​ហើយ​មានតែ​ប្រហែល​ ​២​០​ភាគរយ​ប៉ុណ្ណោះ​មុន​មាន​ជំងឺរាតត្បាត​។​ ​ដូច្នេះ​ វិ​ស័យ​ទេសចរណ៍​រួមចំណែក​ប្រហែល​១​០​ ​ភាគរយ​នៃ​ ​G​D​P​ ​ហើយ​រំពឹង​ថា​នឹង​បន្ត​កំណើន​របស់​ខ្លួន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។​

​f​D​i​ ​Intelligence​ ​ក៏បាន​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៩​ ​ជា​សញ្ញា​ល្អ​ដែល​ថា​សេដ្ឋកិច្ច​កំពុង​កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​លើ​វិ​ស​័​យ​ពាណិជ្ជកម្ម​ប្រពៃណី​ ​រួម​មាន​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​និង​ស្បែកជើង​។​

​របាយការណ៍​នេះ​បាន​កត់​សម្គាល់​ថា​ការនាំចេញ​មិនមែន​ស​ម្លៀ​ក​បំពាក់​មាន​ចំនួន​១​៣​ ​ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​គិត​ត្រឹម​ឆ្នាំ​២​០​២​៣​ ​ដូចជា​គ្រឿងបន្លាស់​អេ​ឡិច​ត្រូនិ​ច​ ​និង​ការ​ផលិត​គ្រឿងបន្លាស់​រថយន្ត​។​​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​មុន​ ​ផលិតផល​ដែល​មិនមែន​ជា​ប្រពៃណី​មានត្រឹមតែ​៥​ ​ភាគរយ​នៃ​ការនាំចេញ​ក្នុង​ឆ្នាំ​២​០​១​៩​។​

​របាយការណ៍​បាន​កត់​សម្គាល់​ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម​បែប​នេះ​បង្កើន​ភាព​ធន់​របស់​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​តម្រូវ​ការ​សកល​ ​និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សក្តានុពល​ទី​ផ្សារ​សម្រាប់​ការ​វិនិយោគ​ថ្មីៗ​។​ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​សន្ទស្សន៍​នេះ​បាន​កត់​សម្គាល់​ថា​សេដ្ឋកិច្ច​កម្ពុជា​បង្ហាញ​ពី​ហា​និ​ភ័យ​ ​និង​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​នា​ពេល​ខាងមុខ​ ​ជាពិសេស​នៅ​ក្នុង​វិ​ស​័​យ​អចល​ន​ទ្រព្យ​។​

​របាយការណ៍​បាន​បន្ត​ថា​ ​ប្រសិនបើ​វិ​ស​័​យ​នេះ​បាត់បង់​សន្ទុះ​ ​ផល​ប៉ះពាល់​អាច​កើតមានឡើង​លើ​វិ​ស​័​យ​ធនាគារ​ ​និង​សេដ្ឋកិច្ច​ទាំងមូល​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​នៃ​ការ​វិនិយោគ​ដើមទុន​គួរតែ​អាច​កាត់បន្ថយ​ហា​និ​ភ័យ​ទាំងនេះ​។​
​កត្តា​ទាំងនេះ​បង្ហាញ​ថា​ ​កម្ពុជា​គឺជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ឆ្នាំ​២​០​២​៤​ ​និង​ឆ្នាំខាងមុខ​ ​ហើយ​ជាទី​ផ្សារ​​​ដែល​កំពុង​រីក​ចម្រើន​ឈាន​មុខ​គេ​។​

​ដោយ​ឈរ​នៅ​លេខរៀង​ទី​២​ ​ប្រទេស​ហ្វីលីពីន​បាន​បង្ហាញ​ពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន​ ​៥​,​៩​ ​ភាគរយ​ ​ជាមួយនឹង​ការ​កើន​ឡើង​ចំនួន​ ​៣​១​២​ ​ភាគរយ​នៃ​ការ​ចំណាយ​មូលធន​លើ​ ​F​D​I​ ​។​

​ទី​ផ្សារ​​​ដែល​កំពុង​រីក​ចម្រើន​ផ្សេងទៀត​នៅ​ក្នុង​បញ្ជី​កំពូល​ទាំង​ដប់​របស់​សន្ទស្សន៍​ ​រួម​មាន​ កេ​ន​យ៉ា​ ​អ៊ី​រ៉ា​ក់ ​ណា​មី​ប៊ី​ ​កា​ហ្សាក់​ស្ថាន​ ​អា​ហ្សែ​បៃ​ហ្សង់ ​ម៉ា​រ៉ុ​ក​ ​ស៊ែ​ប៊ី​ ​និង​ឥណ្ឌា​។​

​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​០​១​ ​និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុង​ដ៍ ​ប្រទេស​អង់គ្លេស​ ​f​D​i​ ​Intelligence​ ​បោះពុម្ពផ្សាយ​ព័ត៌មាន​អាជីវកម្ម​ ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​D​I​) ​ដោយ​ផ្តល់​នូវ​ព័ត៌មាន​ទាន់​ហេតុ​ការ​នៃ​សកម្មភាព​វិនិយោគ​សកល​។

LEAVE A REPLY

Please enter your comment!
Please enter your name here