ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃពុធនេះ។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៣២៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់២.៣៤៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤៨នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៨,៣៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤៦,៩០ដុល្លារ ក្នុងមួយអោន៕