សហរដ្ឋអាមេរិកដើរពីក្រោយប្រទេសចិនរយៈពេល១៥ឆ្នាំលើការផលិតថាមពលអគ្គិសនីពីថាមពលនុយក្លេអ៊ែរ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍បង្ហាញថា សហរដ្ឋអាមេរិក កំពុងដើរក្រោយប្រទេសចិនចំនួន១៥ឆ្នាំ លើការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរជាន់ខ្ពស់ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន សន្ធឹកសន្ធាប់ដើម្បីជំរុញវិស័យនេះ។

យោងតាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវ Information Technology & Innovation Foundation ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានអះអាងថា ប្រទេសចិនកំពុងសាងសង់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២៧ ដោយចំណាយរយៈពេលសាងសង់ ជាមធ្យមប្រហែល៧ឆ្នាំ ដែលលឿនជាងបណ្តាប្រទេសដទៃទៀត។

របាយការណ៍នេះបានបន្តថា “ប្រទេសចិនបានជំរុញការដាក់ពង្រាយ រោងចក្រថាមពលនុយក្លេអ៊ែរទំនើប យ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមក ហើយការណ៍នេះបង្ហាញថា សហគ្រាសចិន នឹងទទួលបានអត្ថប្រយោជន៍ ក្នុងការបង្កើនការច្នៃប្រឌិតក្នុងវិស័យនេះឆ្ពោះទៅមុខ”។US as many as 15 years behind China on nuclear power, report says :  r/technologyធនាគារគ្រប់គ្រងដោយរដ្ឋចិន អាចផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងធនាគារ ក្នុងបណ្តាប្រទេសលោកខាងលិច។  ឧស្សាហកម្មថាមពលនុយក្លេអ៊ែរ នៅប្រទេសចិន បានទទួលអត្ថប្រយោជន៍ ពីការគាំទ្ររបស់រដ្ឋប្រកបដោយនិរន្តរភាព និងយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្ម ដែលបានអនុ ញ្ញាតឱ្យប្រទេសចិនគ្រប់គ្រងវិស័យ ដូចជា ថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី (EVs) ។

លោក Stephen Ezell អ្នកនិពន្ធរបាយការណ៍ខាងលើបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះនុយក្លេអ៊ែរមែននោះ អាមេរិកគួរតែបង្កើតយុទ្ធសាស្រ្តថ្នាក់ជាតិដ៏រឹងមាំមួយ ដែលរួមមាន ការវិនិយោគបន្ថែមទៀតក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការកំណត់អត្តសញ្ញាណ និងការពន្លឿនបច្ចេកវិទ្យា និងគាំទ្រដល់ការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ”។សមាគមថាមពលនុយក្លេអ៊ែរ របស់ប្រទេសចិនបានព្រ មានថា“ការផលិតសមាសធាតុថាមពលនុយក្លេអ៊ែរ នឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយការប្រកួតប្រជែងដ៏ច្រើន លើសលប់កំពុងជំរុញឱ្យតម្លៃធ្លាក់ចុះ និងបណ្តាលឱ្យមានការខាតបង់”។ ចំណែក ក្រសួងថាមពលសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនោះទេ៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here