អចលនទ្រព្យ​កម្ពុជា​នៅតែ​ល្អ​ប្រសើរ​ក្នុងរយៈពេល​ ​៥ឆ្នាំខាងមុខ​

0
​លោក ច្រឹ​ក សុខ​នី​ម / ​លោក​ឧកញ៉ា​លី ហួរ​

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រព​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​រក្សា​បាន​ក្នុងរង្វង់​ ​៧​%​ដដែល​ ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​​បាន​អះអាង​ថា​ ​ក្នុងរយៈពេល​ ​០៥ឆ្នាំខាងមុខ​ ​ស្ថានភាព​ជា​រួម​នៃ​វិស័យ​នេះ​នៅ​កម្ពុជា​ ​គឺ​មិន​មានផល​រំខាន​អ្វី​ធំដុំ​ទេ​ ​ដោយសារតែ​មើល​ពី​វិវត្តន៍​នៃ​សេដ្ឋកិច្ច​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​កើនឡើង​រៀងរាល់​ ​២៥ឆ្នាំ​ម្តង​ ​ដូច្នេះ​គិត​មកដល់ពេលនេះ​ទើបតែ១៧​ ​ឬ១៨ឆ្នាំ​។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនទ្រព្យ​វត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ននីម​ ​មានប្រសាសន៍​នៅ​ថ្ងៃទី១៥​ ​មីនា​ម្សិលមិញ​នេះ​ថា​ ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ២០១៩​ ​នឹង​នៅតែ​ល្អ​ប្រសើរ​ ​បន្ទាប់ពី​ការ​រីកចម្រើន​នា​ឆ្នាំ​២០១៨​ ​ដោយសារ​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ ​និង​គួបផ្សំ​ជាមួយ​ការ​ហូរ​ចូល​ទុន​វិនិយោគ​របស់​ជនជាតិ​បរទេស​។​ល​។​

ជាមួយគ្នា​នេះ​ផង​ដែរ​ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លី​ ​ហួរ​ ​ធ្លាប់​បាន​មានប្រសាសន៍​ស្រដៀងគ្នា​នេះ​ ​ដោយ​លោក​លើក​បាន​បញ្ជាក់​ថា​ ​ទីផ្សារ​អចលនទ្រព្យ​នឹង​បន្ត​រីក​ច្រើន​រយៈពេល​ ​៥​ ​ទៅ១០ឆ្នាំ​ ​ដោយសារ​កត្តា​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​កំណើន​សេដ្ឋកិច្ច​ ​និង​ប្រាក់ចំណូល​ប្រជាជន​កើនឡើង​។​ ​លោក​ឧកញ៉ា​ ​បាន​បន្ត​ទៀត​ថា​ ​«​ប្រសិនបើ​ប្រទេសជាតិ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​បែបនេះ​ ​ទីផ្សារ​អចលនទ្រព្យ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ ​នៅតែ​បន្ត​មាន​ភាព​រីកចម្រើន​»​។​

​មួយវិញទៀត​យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​បង្ហាញថា​ ​គិត​ពីឆ្នាំ​ ​២០១៥​ ​ដល់​ឆ្នាំ​ ​២០៣០​ ​កម្ពុជា​ ​ត្រូវការ​លំនៅ​ដ្ឋាន​ប្រមា​ន​ ​១លាន​ខ្នង​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយ​បត​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here