កណ្តាលៈ តម្រាយព្រែកជីកហ្វូណនតេជោ ប្រវែងជាង១៨៧គីឡូម៉ែត្រ បានបង្ហាញរូបរាងបណ្តើរៗហើយ ខណៈពិធីបើកការដ្ឋានសាងសង់ព្រែកនេះ នឹងចាប់ផ្តើមនៅថ្ងៃទី៥ សីហាខាងមុខនេះ។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី លើការជីកព្រែកជាប្រវត្តិសាស្រ្ត ដែលគ្រោងចំណាយប្រាក់ រហូតដល់១៧០០លានដុល្លារអាមេរិក។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអមដំណើរ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់បើកការដ្ឋានព្រែកជីកហ្វូណនតេជោ៕