ចំណេះដឹង​!​ ​តើ​អ្នក​គួរ​ដាក់ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​រក្រុ​មហ៊ុន​ឬទេ​?​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្នុង​ការពិចារណា​ថា​តើ​លោក​/​ ​លោកស្រី​គួរ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬ​យ៉ាងណា​នោះ​ ​លោក​/​លោកស្រី​ត្រូវ​ ​សួរ​ខ្លួនឯង​នូវ​ចំនុច​មួយចំនួន​ដូច​ខាងក្រោម​នេះ​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ ​អាជីវកម្ម​របស់​លោកអ្នក​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​ក​.​ ​តើ​ឥណទាន​អាករ​លើ​ធាតុ​ចូល​របស់ខ្ញុំ​ ​តែងតែ​លើស​ពី​អាករ​ដែល​ខ្ញុំ​កំណត់​លើ​ការលក់ដូរ​របស់​ ​ខ្ញុំ​ឬទេ​?​។​ ​ឧទាហរណ៏​ ​ប្រសិនបើ​លោក​/​លោកស្រី​ជា​អ្នក​ប្រកប​អាជីវកម្ម​ទាក់ទិន​ដក់​ការនាំចេញ​សេវា​ដែល​ជាប់​អាករ​តាម​ ​អត្រា​សូន្យ​ភាគរយ​ ​លោក​/​លោកស្រី​អាច​ពិចារណា​បាន​ថា​ ​លោក​/​លោ​ ​ក​ស្រី​នឹង​មានបំណង​ចុះបញ្ជី​ ​ដោយ​ស្ម័គ្រ​ ​ចិត្ត​ដើម្បី​ស្នើសុំ​បង្វិល​សង​វិញ​ ​នូវ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ​និង​ចំណាយ​នានា​។​

​ខ​.​ ​តើ​ខ្ញុំ​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ឱ្យ​បុគ្គល​ជាប់​អាករ​ ​ដែល​បាន​ចុះបញ្ជី​ដទៃទៀត​ឬទេ​?​ ​ប្រសិនបើ​លោក​/​ ​លោកស្រី​មិនបាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ​ ​លោក​/​លោកស្រី​មិន​អាច​ចេញ​វិ​ក្ក័​យ​ប័ត្រ​ ​អាករ​លើ​តម្លៃបន្ថែម​ឱ្យ​អតិថិជន​ ​ដែល​បាន​ចុះបញ្ជី​របស់​លោក​/​លោកស្រី​បានទេ​។​ ​ពេលនោះ​អតិថិជន​របស់​ ​លោក​/​លោកស្រី​ ​មិន​អាច​ស្នើសុំ​ឥណទាន​អាករ​លើ​ធាតុ​ចូល​បានទេ​ ​ម្ល៉ោះហើយ​ពេល​លក់​ចេញ​វិញ​ ​អតិថិជន​របស់​លោក​/​លោកស្រី​ត្រូវ​គិតថ្លៃ​ខ្ពស់​ជាង​សព្វដង​។​ ​

​ក្នុងករណី​នេះ​ ​គាត់​អាច​នឹង​ជ្រើសរើស​ការ​ធ្វើអាជីវកម្ម​ជា​ ​មួយ​អ្នកផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​ផ្សេងទៀត​ ​ហើយ​លោក​/​លោកស្រី​នឹង​បាត់បង់​មុខរបរ​របស់​ខ្លួន​។​

​គ​.​ ​តើ​ខ្ញុំ​ធ្វើអាជីវកម្ម​ជា​សំខាន់​ ​ជាមួយ​បុគ្គល​ជាប់​អាករ​ដែល​មិនបាន​ចុះបញ្ជី​ឬទេ​?​ ​​ក្នុងករណី​នេះ​ ​វា​ហាក់ដូចជា​ ​គ្មានផល​ប្រយោជន៍អ្វី​ដល់​លោក​/​ ​លោកស្រី​ ​ដើម្បី​ចុះ​ចញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ​ ​រហូតដល់​ពេលណា​ដែល​លោក​/​ ​លោកស្រី​មានផល​របរ​ដល់​កំរិត​ត្រូវ​ចុះ​ចញ្ជី​ដូច​ពោល​ក្នុង​ចំណុច​ទី៣ខាងលើ​។​ ​

​ឃ​.​ ​លោក​/​លោកស្រី​គួរ​យក​មក​ពិចារណា​ផង​ដែរ​ ​នូវ​កាតព្វកិច្ច​នៃ​ការ​ចុះ​បញ្ជី​រនៅ​ ​។ ​ពេល​ដែល​បាន​ចុះបញ្ជី​រួច​លោក​/​ ​លោកស្រី​ត្រូវ​គណនា​អាករ​លើ​ធាតុ​ចេញ​ ​លើ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ទាំងអស់​។​ ​លោក​/​ ​លោកស្រី​អាច​ស្នើសុំ​ឥណទាន​បាន​ ​តែ​ចំពោះ​អាករ​លើ​ធាតុ​ចូល​ ​ដែល​អាច​បែងចែក​បាន​ចំពោះ​ ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ប៉ុណ្ណោះ​។​ ​លោក​/​លោកស្រី​ត្រូវ​ដាក់​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម​ជូន​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ឱ្យ​បាន​ទៀងទាត់​ ​ហើយនិង​កាន់​រក្សា​បញ្ជី​ការ​ ​គណនេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​មន្រ្តី​អគ្គនាយក​ដ្ឋាន​ ​ពន្ធដារ​ត្រួតពិនិត្យ​នៅ​គ្រប់ពេលវេលា​។​ ​

​ប្រសិនបើ​លោក​/​ ​លោកស្រី​សម្រេច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ ​ត្រូវ​ភ្ជាប់​មក​ជាមួយ​និង​ទម្រង់​ពាក្យ​ ​ស្នើសុំ​នូវ​លិខិត​ពន្យល់​អំពី​ចរិត​នៃ​អាជីវកម្ម​របស់​លោក​/​លោកស្រី​ ​និង​មូល​ ​ហេតុ​ដែល​លោក​/​លោកស្រី​មាន​ ​បំណង​ចុះបញ្ជី​ព្រមទាំង​ចុះ​កាលបរិច្ឆេទ​នៃ​ការ​ស្នើសុំ​ចុះបញ្ជី​ផង​។​

​ប្រសិនបើ​លោក​/​ ​លោកស្រី​ ​ពុំ​មានបំណង​ចុះបញ្ជី​ក្នុង​ពេល​បច្ចុប្បន្ន​ទេ​ ​លោក​/​លោកស្រី​ត្រូវ​បញ្ជាក់​ហេតុផល​។​
​ប្រសិនបើ​លោក​/​ ​លោកស្រី​ត្រូវ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ ​លោក​/​ ​លោកស្រី​ស្ថិត​ក្នុង​លក្ខណៈ​ជា​បុគ្គល​ចុះបញ្ជី​ក្នុង​ ​រយៈពេល ២ឆ្នាំ​ដោយ​មិន​គិត​ពី​តម្លៃ​ ​នៃ​ផលរបរ​ជាប់​អាករ​នៃ​អាជីវកម្ម​របស់​លោក​/​លោកស្រី​ឡើយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here