ដោយ វុត្ថា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមវេទិកាលើកទី២ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវនៅចុងខែមេសាខាងមុខនេះ ហើយក្នុងដំណើរទស្សនកិច្ចនេះដែរ សម្ដេចនឹងជួបថ្នាក់ដឹកនាំកំពូលៗរបស់ចិន ដើម្បីចុះហត្ថលេខាលើគម្រោងវិនិយោគជាច្រើនផងដែរ។
យោងតាមកិច្ចប្រជុំជាមួយក្រុមការងាររបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន រវាងក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ បានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតរវាងកម្ពុជា និងចិនលើគម្រោងផែនការវិនិយោគដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ កាលពីឆ្នាំ២០១៥ និង២០១៦ កន្លងមក រួមជាមួយកិច្ចពិភាក្សាលើសេចក្តីព្រាងគម្រោងផែនការវិនិយោគថ្មីៗដើម្បីចុះអនុស្សារណៈនៃការយោគយល់ថ្មីដែលគ្រោងនឹងចុះហត្ថលេខានៅទីក្រុងប៉េកាំងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាខែមេសាខាងមុខនេះ។






