ក្រុមហ៊ុនចិនធំមួយចាប់អារម្មណ៍បង្កើតរោងចក្រBiomass នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ ក្រុមហ៊ុនបានបង្ហាញពីឆន្ទ :ក្នុងការបង្កើតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា និងមានបំណងទៅទស្សនកិច្ចការងារនៅកម្ពុជា។

 ថ្នាក់ដឹកនាំក្រុមហ៊ុននេះ មានបំណងជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពលកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធការផលិតអគ្គិសនី ដោយប្រើធាតុចូល Biomass។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបរវាងតំណាងក្រុមហ៊ុនGuangdong Shaoneng Group Co.,Ltd និងលោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុងប្រទេសចិន។

លោកឡៅ ងួនអេង បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិត ថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here