អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បោះពុម្ពសៀវភៅ១ម៉ឺនច្បាប់”គ្រឹះនៃជីវិត ក្នុងមាគ៌ាអចលនទ្រព្យ” ជាផ្លូវការ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានប្រកាសបោះពុម្ពសៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ាសំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” ចំនួន១ម៉ឺនច្បាប់ ដែលនិយាយពីជីវិតផ្ទា​ល់ខ្លួនរបស់លោក ក្នុងវិស័យជំនួញកន្លងមក ធ្លាប់ជាកូនកសិ​ករ ប្រែក្លាយជាអ្នកដឹកនាំសាជីវកម្មជាច្រើនក្នុងពហុវិស័យ។

អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន បានបង្ហើបឲ្យដឹងថា សៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” លោកសម្រេចបោះពុម្ពផ្សាយប្រមាណ១ម៉ឺនច្បាប់ គឺជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ជំនាញ និងព័ត៌មាន ក្នុងវិស័យអចលនទ្រព្យជូនដល់ពលរដ្ឋ ដែលមានបំណងចង់បានពុទ្ធិបន្ថែមទុកជាទុនជីវិត។

អ្នកឧកញ៉ាបន្តថា “វិស័យអចលនទ្រព្យនេះហើយបានកែប្រែជោគវាសនារបស់លោក ឲ្យស្គាល់ពន្លឺច្បាស់នៃជីវិត”។អ្ន

ឧកញ៉ាបន្ថែមថា “ដូច្នេះទើបលោកសម្រេចចិត្ត សរសេរចងក្រ​ងបទពិសោធន៍ជីវិត ទាំងការសិក្សា ការងារ ជំនួញ ទំនា​ក់ទំនង ពិសេសនោះ គឺគន្លឹះក្នុងមាគ៌ាអចលនទ្រព្យ ដែលជាវិស័យធ្វើឲ្យមានអ្វីៗដូចសព្វថ្ងៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសិក្សា​ឈ្វេងយល់ ដើរលើវិថីអចលនទ្រព្យ ឲ្យបានជោគជ័យគ្រប់គ្នា”។

អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងបន្តថា នៅក្នុងសៀវភៅនេះ ខ្ញុំបានរកឃើញតម្លៃពិត នៃជីវិតដ៏ឧដុង្គឧត្តមរបស់មនុស្សគ្រប់គ្នា”។ អ្នកឧកញ៉ាបន្ថែមថា “មែនទែនទៅសំណេរនេះ ខ្ញុំបានសង្កត់ធ្ងន់ថា បើចង់មានតម្លៃ ត្រូវខំប្រឹងកែច្នៃខ្លួនឯងឲ្យមានតម្លៃ គ្មាននរណាអាចជួយឲ្យយើង មានតម្លៃក្រៅពីខ្លួនយើងឡើយ”។

ម្ចាស់ស្នាដៃសៀវភៅ  “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ” បានសង្កត់ធ្ងន់ថា សៀវភៅដ៏មានតម្លៃនេះ ក៏បានផ្តោតទៅលើពាណិជ្ជករជោគជ័យ រមែងជាមនុ​ស្សមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ចេះឆក់ឱកាស និងមានផ្នត់គំនិតវិជ្ជមានច្រើនជាងអវិជ្ជមាន។

អ្នកឧកញ៉ាបានបញ្ជាក់ថា “អ្នកជំនួញជោគជ័យ និងយូរអង្វែង ត្រូវតែប្រកាន់ភ្ជាប់លើភាពត្រឹមត្រូវ និងស្របច្បាប់ជាប់ជានិច្ច ពោលគឺមិនមែនលេងផ្លូវកាត់ណាមួយនោះទេ”។

អ្នកឧកញ៉ាបណ្ឌិត  សំ សុខនឿន  ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបានបញ្ច​ប់ថ្នាក់បណ្ឌិតពីក្រៅប្រទេស៕

IMG_0625

LEAVE A REPLY

Please enter your comment!
Please enter your name here