ចំនួនអចលនទ្រព្យ ដែលបានដាក់លក់នៅក្នុង Digital Real Estate Platform មានសន្ទុះកើនឡើងខ្លាំង

ចែករំលែក

ដោយសហសេវិក

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ កម្មវិធី បាយ័នអេប ដែលជា App អចលនទ្រព្យធំមួយ និងកំពុង មានការចាប់អារម្មណ៍ពីសំណាក់ អ្នកប្រើប្រាស់ ពិសេសអ្នកវិនិយោគក្រៅប្រទេសបានអោយដឹងថា ចំនួនទ្រព្យ ប្រភេទជាផ្ទះល្វែង រឺ បុរី មានកំណើននៃការប្រកាសលក់ខ្ពស់គួរអោយចាប់អារម្មណ៍ នៅក្នុងខែមករា ក្នុងឆ្នាំ២០២៥ កន្លងទៅ។

របាយការណ៍បានបញ្ជាក់ផងដែរថា ប្រភេទទ្រព្យដែលជាផ្ទះល្វែង រឺបុរីដែលបានដាក់លក់ទាំងនោះភាគច្រើនគឺលក់ដោយ ម្ចាស់ផ្ទាល់។ រីឯតំលៃវិញឃើញថាទាបជាងកាលដែលបុរីបានលក់ទៅអោយម្ចាស់ទាំងនោះ ចន្លោះពី ៣០% ដល់៤០%។

ទាំងនោះគឺបណ្តាលមកពី ម្ចាស់ផ្ទះនៅជាប់បំណុលជាមួយបុរី ហើយអស់លទ្ធភាពបង់ប្រចាំខែទៅអោយបុរី,រឺជាប់កម្ចីជាមួយធនាគារដែលត្រូវការលក់ក្នុងតំលៃទាបជាងកាលទិញជាមួយបុរី ។

ថ្មីៗនេះផងដែរតាមរយៈការប្រជុំមួយរវាងវិស័យឯកជន និងរដ្ឋ តាមរយៈក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ហើយក៍មានការចូលរួមពី ធនាគារជាតិបានខិតខំស្វែងរកដំណោះស្រាយសមរម្យមួយ ដើម្បីជួយដល់អ្នកទិញផ្ទះដែលបង់រំលោះជាមួយបុរី អាចខ្ចីលុយពីខាងស្ថាប័នធនាគារ ទៅបង់ផ្តាច់បុរី តែត្រូវបង់បន្តរជាមួយធនាគារវិញព្រោះការប្រាក់ទាបជាង ហើយខាងបុរីក៍ទទួលបានលុយដុំ ដើម្បីទៅបន្តរគំរោងរបស់ខ្លួនដើម្បី ជួយជំរុញវិស័យអចលនទ្រព្យនេះអោយងើបឡើងមកវិញផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីបាយ័នអេប មានអ្នកទាញយកទៅប្រើ ជិត១០ម៉ឺននាក់ក្នុងរយះពេលពីរឆ្នាំកន្លងមកបន្ទាប់ពីដាក់អោយតំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា, នឹងមានភ្នាក់ងាររកស៊ីក្នុងវិស័យអចលនទ្រព្យប្រើប្រាស់៥៣៥នាក់ ក្រុមហ៊ុនអចលនទ្រព្យ ៤១ ក្រុមហ៊ុន, ក្រុមហ៊ុនអភិវឌ្ឍន៍១៦ក្រុមហ៊ុន និងមានអ្នកវិនិយោគ ១៦៥នាក់កំពុងប្រើប្រាស់, និងបញ្ជីអចលនទ្រព្យដាក់លក់ ១,១៥០០កន្លែង ទូទាំងប្រទេស។

លោកអ្នកអាចទាញយកកម្មវិធីនេះប្រើបាន តាម Google Play or Appstore រឺតាមតំណភ្ជាប់ https://app.bayonapp.com


ចែករំលែក