ដោយ នៅ ស៊ីវុត្ថា
ឥណ្ឌូនេស៊ី៖ ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសិក្សាគម្រោងសាងសង់ផ្លូវរត់ភ្លើងល្បឿនមធ្យម នៅខែមិថុនាឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីត្រូវបាសិក្សាបុរេលទ្ធភាពម្តងរួចកាលពីឆ្នាំមុន។

ដោយ នៅ ស៊ីវុត្ថា
ឥណ្ឌូនេស៊ី៖ ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសិក្សាគម្រោងសាងសង់ផ្លូវរត់ភ្លើងល្បឿនមធ្យម នៅខែមិថុនាឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីត្រូវបាសិក្សាបុរេលទ្ធភាពម្តងរួចកាលពីឆ្នាំមុន។

រដ្ឋបាលក្រុងJakarta បានផ្តល់គម្រោងសិក្សាផ្លូវរត់ភ្លើងមួយនេះ ទៅឲ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលជាអ្នកអនុវត្តដោយផ្ទាល់។
លោក Shinichi Yamanaka តំណាង JICA ប្រចាំនៅឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាលើគម្រោងមួយនេះ នឹងត្រូវចំណាយពេល ១ឆ្នាំកន្លះ ពោលនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។
លោកបន្តថា ការសម្រេចរបស់ JICA នឹងក្លាយជាការវិនិយោគតិចឬច្រើន អាស្រ័យអាស្រ័យលើលទ្ធផលនៃលទ្ធភាពការសិក្សា។ គម្រោង Jakarta-Surabaya នឹងត្រូវបានគេកំណត់ដោយចំណាយទឹកប្រាក់ប្រហែល៦០ទ្រីលានរូពី (លុយឥណ្ឌូនេស៊ី) ដែលស្មើនឹង៤០០០លានដុល្លារអាមេរិកជាង ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួននេះនឹងមានការប្រែប្រួលអាស្រ័យ លើលទ្ធផលនៃការសិក្សាចុងក្រោ។
ថ្វីបើតួលេខវិនិយោគត្រូវបានកំណត់ក៏ដោយ ក៏រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ទិសដៅ គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនមធ្យមនេះ ឲ្យសម្រេចតាមផែនការតាមការកំណត់ជាក់លាក់។តាមការគ្រោងទុក គម្រោងសាងសង់ផ្លូវល្បឿនមធ្យមនេះ អាចរត់បាន៧២០គីឡូម៉ែត្រក្នុងរយៈពេល៥.៥ម៉ោង ឬ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕