ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មានក្រុមហ៊ុនជាច្រើនដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាមួយបាន និងកំពុងចាប់អារម្មណ៍វិនិយោគ លើការសាងសង់រោងចក្រអគ្គិសនីដើរដោយថាពលពន្លឺព្រះអាទិត្យ (Solar Energy) នៅក្នុងខេត្តកំពុងស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តពង់ស្ពឺ គឺជាមានសក្តានុពលខ្ពស់ទាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងមានរោងចក្រច្រើន ទើបមានក្រុមហ៊ុនឥណ្ឌា ចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនបរទេសមក វិនិយោគនៅក្នុងខេត្តមួយនេះ នាពេលខាងមុខនេះ។ លោកបន្តថា សម្រាប់ក្រុមហ៊ុនឥណ្ឌាដែលចាប់អារម្មណ៍វិនិយោគ ក្នុងលើការបង្កើតរោងចក្រអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ នេះ គឺម្រាប់ផ្គត់ផ្គង់អគ្គិសនីយនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការផលិតផ្ទាំងសូឡាសម្រាប់នាំចេញទៅលក់នៅក្រៅប្រទសផងដែរ។
លោកបន្តថា នៅមេសា ឆ្នំា២០១៩នេះ ខេត្តកំពងស្ពឺ នឹងដាក់ឲ្យដំណើររោងចក្រផលិតអគ្គិសនីដើរដោយព្រះអាទិត្យ ដែលមានកម្លាំងរហូតដល់៦០មេហ្គាវ៉ាត់ និងបន្តដាក់ឲ្យដំណើរនូវរោងចក្រអគ្គិសនីផ្សេងៗទៀត ដែលមានមូលដ្ឋាននៅក្នុងខេត្ត ដើម្បីផ្គត់ផ្គងនៅក្នុងខេត្ត និងចែកចាយទៅកាន់បណ្តាខេត្តក្រុងផ្សេងទៀតផងដែរ។






