ដោយៈ គង់ ម៉ាណា
ប្រទេសចិនៈ ទន្ទឹមនឹងធាតុអាកាសប្រែក្តៅជាបណ្តើរៗ រដូវផ្ការីកបានចូលមកដល់ នៅគ្រប់តំបន់ក្នុងប្រទេសចិន ប្រជាជនចិន បានដើរចេញពីផ្ទះ ធ្វើសកម្មភាពច្រើនបែបយ៉ាង ដើម្បីទទួលរដូវផ្ការីកដោយសប្បាយរីករាយ។
ក្រោមសភាពការណ៍បែបនេះ ការប្រើប្រាស់ក្នុងរដូវផ្ការីកបានជំរុញ “សេដ្ឋកិច្ចរដូវផ្ការីក” ឱ្យកើនឡើងជាបន្តបន្ទាប់ ទីផ្សារពាក់ព័ន្ធលេចចេញភាពរស់រវើកយ៉ាងខ្លាំងក្លា។
-->
ស្ថិតក្នុងបរិបទដ៏ស្គុសស្គាយបែបនេះ តើរដ្ឋបាលក្នុងតំបន់នានាគួរធ្វើយ៉ាងដូចម្តេច ដើម្បីអាចក្តាប់ជាប់ឱ្យកាន់ល្អនូវភាគលាភនៃ “សេដ្ឋកិច្ចរដូវផ្ការីក” ខិតខំជំរុញអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធ បានក្លាយទៅជាប្រធានបទ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកជំនាញបានផ្តល់មតិយោបល់មួយចំនួនដូចជា ទី១ គឺយកចិត្តទុកដាក់លើការបង្កើតឧស្សាហកម្មថ្មី ដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ចរដូវផ្ការីក។ “សេដ្ឋកិច្ចរដូវផ្ការីក” អាចបញ្ចូលជាមួយការកម្សាន្ត ទីក្រុងវប្បធម៌ និងវិចិត្រសល្បៈ លំហែរកម្សាន្ត ក្នុងជនបទ សុខភាព និងហាត់កីឡាជាដើម ដោយរៀបចំសកម្មភាព ដូចជា រថយន្តRVបោះជំរុំផ្សារណាត់ ពិសេសការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី និងពិព័រណ៍វប្បធម៌ចិនចល័តជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមានបទពិសោធន៍កាន់តែពិសេស បំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរចំពោះគុណភាពនៃផលិតផល និងការធ្វើបទពិសោធន៍ខាងសេវាកម្ម។
ទី២ គឺធ្វើតាមស្ថានភាពជាក់ស្ដែង ដើរតាមមាគ៌ាមិនដូចគ្នានិងពិសេសបង្កើនលក្ខណៈសម្គាល់របស់ “សេដ្ឋកិច្ចរដូវផ្ការីក”។ វិភាគយ៉ាងជាក់លាក់ នូវវប្បធម៌មានលក្ខណៈពិសេស របស់តំបន់នានាសិក្សាស្រាវជ្រាវ ចំពោះខ្លឹមសារវប្បធម៌ឱ្យស៊ីជម្រៅ ច្នៃប្រឌិតថ្មីនូវសញ្ញាសម្គាល់ពិសេស។

ព្រមជាមួយគ្នានេះ ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងទំនៀមទំលាប់ ក្នុងតំបន់រៀបចំសកម្មភាព ពិព័រណ៍វប្បធម៌ដ៏ច្រើនបែបយ៉ាង ដើម្បីធ្វើឱ្យភ្ញៀវទេសចរ ទទួលចំណាប់អារម្មណ៍ខ្លាំង ចំពោះវប្បធម៌របស់តំបន់ក្នុងអំឡុងពេលធ្វើទេសចរណ៍។
ទី៣ អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវសេវាកម្មពាក់ព័ន្ធ និងការងារត្រួតពិនិត្យ ដើម្បីធ្វើឱ្យ “សេដ្ឋកិច្ចរដូវផ្ការីក”មានអ្នកការពារ។ត្រូវអនុវត្តន៍ជាក់ស្តែង នូវសេវាកម្មដោយគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមបញ្ជូលការទទួលទាន ការស្នាក់នៅ ធ្វើដំណើរធ្វើកម្សាន្ត និងទិញទំនិញធ្វើឱ្យបានល្អ នូវការងារលម្អិត ដូចជា ការគាំពារការធ្វើពាណិជ្ជកម្មក្នុងរមនីយដ្ឋាន ការប្រើប្រាស់ម្ហូបអាហារ និងធ្វើដំណើរយ៉ាងងាយស្រួលជាដើម បន្តធ្វើឱ្យមានសុក្រឹតភាព នូវបរិក្ខារសាធារណៈកែលម្អបរិយាកាស ការប្រើប្រាស់ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អក្នុងការធ្វើទេសចរណ៍។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៥ លោកប្រធានាធិបតីចិន Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់”នៅលើកាសែតប្រចាំថ្ងៃខេត្តZhejiang»ថា យើងរុករកភាពចុះសម្រុងគ្នា រវាងមនុស្ស និងធម្មជាតិ ភាពចុះសម្រុងគ្នារវាងសេដ្ឋកិច្ច និងសង្គម។ និយាយធម្មតាគឺចង់បានទឹកថ្លា និងភ្នំបៃតង ហើយក៍ចង់បានភ្នំមាសភ្នំប្រាក់ផងដែរ៕
