ដោយ នៅ ស៊ីវុត្ថា
សៀមរាបៈ គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណៈប្រជាមានិតចិនបាននិងកំពុងសម្លឹងមើល និងស្វែងរកឪកាសវិនិយោគលើវិស័យជាច្រើន នៅក្នុងខេត្តសៀមរាបជាពិសេសវិស័យទេសចរណ៍។

ដោយ នៅ ស៊ីវុត្ថា
សៀមរាបៈ គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណៈប្រជាមានិតចិនបាននិងកំពុងសម្លឹងមើល និងស្វែងរកឪកាសវិនិយោគលើវិស័យជាច្រើន នៅក្នុងខេត្តសៀមរាបជាពិសេសវិស័យទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក Xiang Qiongha ប្រធានប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនាពេលនេះ គឺដើមី្បត្រួតពិនិត្យ ស្វែងយល់ពីការវិនិយោគ និង រកឱកាសឲ្យខេត្តស៊ីឈួន បានចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាត់មួយ ផ្លូវមួយឲ្យកាន់តែសកម្ម ក្នុងការផ្សាភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា សំខាន់គឺខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា។

លោកបន្តថា ស៊ីឈួនជាខេត្ត មានសក្តានុពលលើវិស័យទេសចរណ៍ ដូចគ្នានឹងខេត្តសៀមរាបដែរ ដោយសារមានតំបន់ចំនួន៥ ត្រូវបានចុះបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្ត ហើយខេត្តស៊ីឈួន ជាខេត្តធំលំដាប់លេខ៣ នៃប្រទេសចិន ក្នុងវិស័យកសិកម្មប្រកបទៅដោយបច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់ ។
លោកបន្ថែមថា “ដូច្នេះនៅក្នុងឱកាសដ៏ល្អនេះ សូមសំណូមពរអភិបាលខេត្តសៀលមរាប ឲ្យបងប្អូនជាពាណិជ្ជករចិន បានចូលមកសិក្សាស្រាវជ្រាវ ស្វែងយល់ នៅខេត្តសៀមរាប ដើមី្បចូលមកបណ្តាក់ទុនវិនិយោគ ដើមី្បចាប់ដៃគ្នាជំរុញឲ្យដំណើរការក្នុងវិស័យកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងអប់រំ រវាងខេត្តទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើនពិសេសលើការបណ្តុះបណ្តាលនូវធនធានមនុស្ស”។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រៀមសហការគ្រប់ពេលវេលា ដើម្បីធ្វើឲ្យខេត្តយើងទាំងពីរ សៀមរាប-ស៊ីឈួន កាន់តែមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ខណៈដែលខេត្តសៀមរាប ក្រៅពីវិស័យទេសចរណ៍ ដែលជាវិស័យមានសក្ដានុពលដ៏ធំមួយរបស់កម្ពុជា ដោយសារមានប្រាង្គប្រាសាទបុរាណប្រវត្តិសាស្ត្ររាប់ពាន់ប្រាសាទ រួមជាមួយនឹងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងទៀតនោះ វិស័យកសិកម្ម ក៏ជាវិស័យនាំមុខផងដែរសម្រាប់ខេត្តសៀមរាប ដែលប្រជាពលរដ្ឋចំនួន៨០ភាគរយជាប្រជាកសិករ៕