ដោយៈ គង់ សួរិយា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានលើកឡើងថា តម្រូវការដីធ្លីក្នុងវិស័យឧស្សាហកម្មកំពុងកើនឡើង ដោយសារលំហូររបស់អ្នកវិនិយោគចិន។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីចុងសប្តាហ៍មុនថា ការសាងសង់រោងចក្រ ឃ្លាំង និងតំបន់ឧស្សាហកម្មកំពុងកើនឡើង ដែលអ្នកវិនិយោគភាគច្រើនមានមកពីប្រទេសចិន និងប្រទេសមួយចំនួនទៀត។
-->

លោកបញ្ជាក់ថា “បណ្តាខេត្តដែលស្ថិតនៅជុំវិញ រាជធានីភ្នំពេញ និងខេត្តមានសក្តានុពលសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំពុងក្លាយជាគោលដៅវិនិយោគ”។
អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ទោះបីមានការដាក់ពន្ឋគយ លើទំនិញកម្ពុជាពីអាមេរិក និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកំពុងចចារក្តី ក៏វិស័យឧស្សាហកម្មនៅបន្តរីកចម្រើន ដោយសារទីផ្សារយើងមិនពឹងតែអាមេរិកមួយទេ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាច្រើន៕
