ដោយ វត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICA សម្រេចផ្តល់ជំនួ ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត នៅតំបន់ជើងឯក តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដើម្បីរំដោះទឹក កខ្វក់ ចេញពីក្នុងរាជធានីភ្នំពេញ។

នៅក្នុងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICAនោះ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ នេះ បានពិភាក្សាអំពីបញ្ហាដីសម្រាប់ការរត់បណ្ដាញខ្សែលូ របស់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អុយសម្រាប់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ បង្ហូរទឹកកខ្វក់ក្នុង រាជធានីភ្នំពេញ » ដើម្បីដោះស្រាយ នូវបញ្ហាកង្វក់ទឹក នៅក្នុងរាជធានីភ្នំពេញ ។






