ដោយ វុត្ថា
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងទីភ្នាក់ងារសហប្របត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA កំពុងពន្លឿនការរៀបចំគម្រោងអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតអាស៊ាននៅក្នុងក្រុងសៀមរាប។
នៅក្នុងជំនួបពិក្សាការងាររវាងអជ្ញាធរខេត្តសៀម និង លោក Testuji GOTO ទីប្រឹក្សាជាន់ខ្ពស់ផ្នែករៀបចំផែនការ និងការអភិវឍ្ឍន៍ហេដ្ឋារចនាសម្ព័ន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ ភាគីទាំងពីរបានសិក្សាពីគម្រោងអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត អាស៊ាន និងធ្វើឲ្យទីក្រុងសៀមរាបរបស់ក្លាយជាទីក្រុងវៃឆ្លាត ព្រមទាំងកិច្ចសហការរវាងរដ្ឋបាលខេត្ត និងទីភ្នាក់ងារសហប្របត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ហើយគម្រោងនេះបានបែងចែកជា ២ផ្នែក គឺ ទី១ សិក្សាពីគម្រោងចាប់ពីខែកក្ដដា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០១៩ និងទី២ ចាប់ផ្ដើមអនុវត្តគម្រោង ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២០ ។
ក្នុងនោះដែរ គម្រោងនឹងបង្កើតលេខាធិការដ្ឋាន ដោយមានសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត និងបញ្ចូលសមាសភាពបន្ថែម ជាពិសេសមន្ទីរទេសចរណ៍ខេត្ត និងសង្កាត់ចំនួន២ទៀត គឺសង្កាត់ចុងឃ្នាស និងសង្កាត់សៀមរាប។
រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដោយអនុញ្ញាត្តឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។