ខេត្តសៀមរាប​កំពុង​ពន្លឿន​ការរៀបចំ​គម្រោង​​អភិវឌ្ឍន៍​​ទី​ក្រុង​វៃ​ឆ្លាត​​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​សៀមរាប​៖​ ​អាជ្ញាធរ​ខេត្តសៀមរាប​ ​និង​ទីភ្នាក់ងារ​សហ​ប្រប​ត្តិ​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​ ​JICA​ ​កំពុង​ពន្លឿន​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន​នៅក្នុង​ក្រុង​សៀមរាប​។​

​នៅក្នុង​ជំនួប​ពិ​ក្សា​ការងារ​រវាង​អ​ជ្ញា​ធរ​ខេត្ត​សៀម​ ​និង​ ​លោក​ ​Testuji​ ​GOTO​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​រៀបចំផែនការ​ ​និង​ការ​អ​ភិវ​ឍ្ឍ​ន៍​ហេ​ដ្ឋា​រចនា​សម្ព័ន​ ​កាលពី​ថ្ងៃទី​ ​២៤​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ ​ភាគី​ទាំងពីរ​បាន​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​ ​អាស៊ាន​ ​និង​ធ្វើឲ្យ​ទីក្រុង​សៀមរាប​របស់​ក្លាយជា​ទីក្រុង​វៃឆ្លាត​ ​ព្រមទាំង​កិច្ចសហការ​រវាង​រដ្ឋបាល​ខេត្ត​ ​និង​ទីភ្នាក់ងារ​សហ​ប្រប​ត្តិ​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​(​JICA​)​ ​ហើយ​គម្រោង​នេះ​បាន​បែងចែក​ជា​ ​២ផ្នែក​ ​គឺ​ ​ទី១​ ​សិក្សា​ពី​គម្រោង​ចាប់ពី​ខែក​ក្ដ​ដា​ ​ឆ្នាំ២០១៩​ ​ដល់​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​និង​ទី២​ ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ ​ចាប់ពី​ខែមករា​ ​ឆ្នាំ២០២០​ ​ដល់​ខែមិថុនា​ ​ឆ្នាំ២០២០​ ​។​ ​

​ក្នុង​នោះ​ដែរ​ ​គម្រោង​នឹង​បង្កើត​លេខាធិការ​ដ្ឋាន​ ​ដោយមាន​សមាសភាព​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​ ​និង​បញ្ចូល​សមាសភាព​បន្ថែម​ ​ជាពិសេស​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​និង​សង្កាត់​ចំនួន២ទៀត​ ​គឺ​សង្កាត់​ចុង​ឃ្នា​ស​ ​និង​សង្កាត់​សៀមរាប​។​
​រាជរដ្ឋាភិបាល​ ​បាន​យល់ព្រម​ជាគោល​ការណ៍​ ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​ចុះ​ថ្ងៃទី០១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយ​អនុញ្ញាត្ត​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេទិកាសាធារណៈ​ ​ឯកជន​ ​ស្ដីពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​អាស៊ាន​-​ជប៉ុន​។​ ​

​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​គឺជា​គំនិត​ផ្តួច​ផ្តួ​មរ​បស់​ភាគី​ជប៉ុន​ ​ហើយ​ទីក្រុង​ទាំង៣របស់​កម្ពុជា​ ​គឺ​រាជធានី​ភ្នំពេញ​ ​ក្រុង​សៀមរាប​ ​និង​ក្រុង​បាត់ដំបង​ ​គឺ​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​មួយ​នេះ​។​

​លោក​ ​ធួន​ ​ស៊ី​ណា​ ​ប្រធាន​សមាគមន៍​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​PATA​)​ ​បាន​ឲ្យដឹង​ថា​ ​ការបង្កើត​ឲ្យ​មាន​ទីក្រុង​វៃ​ឆ្នា​ត​អាស៊ាន​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ ​ហើយ​លោក​សូមស្វាគមន៍​នៅ​គំ​និ​ត​ផ្តួ​ត​ផ្តើម​នេះ​ ​ព្រោះ​វា​នឹង​ជួយ​ជ​ម្រុ​ញ​ឪ្យ​ភ្ញៀវ​ទេសចរណ៍​មាន​ជំនឿ​ទុកចិត្ត​ខ្ពស់​ ​និង​បង្កើន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន​ ​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​មួយ​កម្រិត​ថែមទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here