ដោយ គង់ សូរិយា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍ Philippine Airline គ្រោងពង្រីកជើងហោះហើរមកកាន់ខេត្តសៀមរាប ខណៈក្រុមហ៊ុននេះបានតភ្ជាប់ជើងហោះហើរពីទីក្រុងម៉ាលីន មកកាន់រាជធានីភ្នំពេញកាលពីដើមខែមេសានេះ។
លោកកៅ គឹមហួនរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព៌តមានក្រោយជំនួបជំរាបលាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី២៤ មេសាកន្លងមកនេះ លោក Chirstopher Baltazar Montero ថា កន្លងមកក្រុមហ៊ុន Philippine Airline បានភ្ជាប់ជើងហោះហើរមកកាន់រាជធានីភ្នំពេញហើយ ប៉ុន្តែដោយសារការរីកចម្រើននៃវិស័យទេសចរណ៍ និងវិស័យសំណង់នៅកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងពង្រីកជើងហោះហើរមកកាន់ខេត្តសៀមរាប។នេះបើតាមលោកកៅ គឹមហួនរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួប។