ទូត​ហ្វីលីពីន​ថា​ ​Philippine​ ​Airline​ ​គ្រោង​ពង្រីក​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airline​ ​គ្រោង​ពង្រីក​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​ ​ខណៈ​ក្រុមហ៊ុន​នេះ​បាន​តភ្ជាប់​ជើងហោះហើរ​ពីទី​ក្រុង​ម៉ា​លីន​ ​មកកាន់​រាជធានី​ភ្នំពេញ​កាលពីដើម​ខែមេសា​នេះ​។​

​លោក​កៅ​ ​គឹ​មហួ​នរ​ដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្ន​ក​សារ​ព៌​ត​មាន​ក្រោយ​ជំនួប​ជំរាប​លាស​ម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ថ្ងៃទី២៤​ ​មេសា​កន្លងមក​នេះ​ ​លោក​ ​Chirstopher​ ​Baltazar​ ​Montero​ ​ថា​ ​កន្លងមក​ក្រុមហ៊ុន​ ​Philippine​ ​Airline​ ​បាន​ភ្ជាប់​ជើងហោះហើរ​មកកាន់​រាជធានី​ភ្នំពេញ​ហើយ​ ​ប៉ុន្តែ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​សំណង់​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ ​នឹង​ពង្រីក​ជើងហោះហើរ​មកកាន់​ខេត្តសៀមរាប​។​នេះ​បើ​តាម​លោក​កៅ​ ​គឹ​មហួ​នរ​ដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​បាន​ប្រាប់​ក្រុម​អ្នកកាសែត​បន្ទាប់ពី​ជំនួប​។​

​ជាមួយគ្នា​នេះ​លោក​ទូត​ ​ក៏បាន​សន្យា​នឹង​ជំរុញ​អ្នក​វិនិយោគ​ពី​ប្រទេស​ហ្វីលីពីន​ ​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

​បើ​យោង​តាម​លោកស្រី​ឆាយ​ ​ស៊ីវ​លី​នប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​វា​ជា​រឿង​ដែល​ល្អ​ប្រសើរ​សំរាប់​កម្ពុជា​ ​ដែល​មាន​អាកាសចរណ៍​ពង្រីក​ជើងហោះហើរ​ទៅកាន់​ខេត្តសៀមរាប​ ​ព្រោះ​វា​ផ្តល់​ជំរើស​កាន់តែ​ច្រើន​សំរាប់​ភ្ញៀវ​ទេសចរណ៍​ ​ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​Cebu​ ​Pacific​ ​របស់​ហ្វីលីពីន​ ​បាន​និង​កំពុង​ភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​ក្រុង​សៀមរាប​រួចហើយ​។​

​លោកស្រី​បន្ត​ថា​ ​“​ប្រទេស​ហ្វីលីពីន​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ ​ដែល​ការ​តភ្ជាប់​នេះ​មិន​ត្រឹមតែ​កម្ពុជា​អាច​ទទួលភ្ញៀវ​ទេសចរណ៍​ហ្វីលីពីន​នោះ​ទេ​ ​តែ​អាច​ទទួលភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី៣មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here