ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃខុនដូថ្មីជាមធ្យមនៅចំកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងទំហំទឹកប្រាក់ចំនួន១៣០,៦៤លានយ៉េន (ប្រហែល៨៧៨.៤០០ដុល្លារ)ក្នុងមួយយូនីត នៅឆមាសទី១ ឆ្នាំ២០២៥។
យោងតាមកាសែតជប៉ុន Kyodo News បានរាយការណ៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃខុនដូថ្មីជាមធ្យមនៅសង្កាត់ចំនួន២៣ នៅទូទាំងទីក្រុងតូក្យូ បានហក់ឡើង២០,៤ភាគរយក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន(Real Estate Economic Institute)បានវាយតម្លៃថា ការវិនិយោគខុនដូនៅក្នុងទីក្រុងតូក្យូនៅតែជាជម្រើសដ៏ទាក់ទាញ និងនៅតែមានតម្រូវការខ្ពស់ ទោះបីជាតម្លៃខុនដូបានហក់ឡើងកប់ពពកយ៉ាងណាក្តី។








