ដោយ វុត្ថា
ភ្នំពេញ៖ អគ្គនាយកពន្ធដារ បានឲ្យដឹងថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១០ស្តីពី ការប្រមូលពន្ធលើអចលនទ្រព្យ ការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០១៩ ខាងមុខនេះ។
យោងតាមសេចក្តីជូនដឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថាមានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។
ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ ២០១៩នេះ បានអស់លទ្ធភាព ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ។






