កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងតែមានការវិវឌ្ឍន៍កាន់តែប្រសើរជាមួយការចំណូលបាន ៧០លានដុល្លារ

0

ដោយ វុត្ថា

ខេត្តព្រះសីហនុ៖ រដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុតាមជំហ៊ានៗ និងការកើនឡើងនៃការធ្វើពាណិជ្ជកម្មអន្តរជាតិជាបន្តបន្ទាប់ផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ នេះ បានគូសបញ្ជាក់ថា វាជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧។ រីឯចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីបន្តថា ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថាបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០.០០០ TEUs នៅឆ្នាំ ២០២០ និងលើស ១.០០០.០០០ TEUs នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ទីនាវា (Shifting)៕

LEAVE A REPLY

Please enter your comment!
Please enter your name here