ដោយ វុត្ថា
ហ្សាកាតា៖ ឥណ្ឌូនេស៊ីដែលជាប្រទេសនៅក្នុងតំបន់អាស៊ាន បានប្រកាសថា ខ្លួននឹងក្លាយជាប្រទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ខណៈប្រាក់ចំណូលរបស់ប្រជាបលរដ្ឋបានកើឡើនជាបន្តបន្ទាប់។
យោងតាមទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីដែលបានកាសនាពេលកន្លងមកបានឲ្យដឹងថា ប្រាក់ចំណូលមនុស្សម្នាក់ (ប្រាក់ចំណូលជាតិសរុប) ឬប្រាក់ចំណូលជាមធ្យមនៃជនជាតិឥណ្ឌូនេស៊ី ក្នុងដើមឆ្នាំ ២០១៩ នេះ កើនដល់ ៣,៩២៧ ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ ខណៈ កាលពីឆ្នាំ ២០១៨ កន្លងមកនេះ ប្រាក់ចំណូលក្នុងមនុស្សម្នាក់កើនដល់ ៣,៨៧៦.៨ ដុល្លារអាមេរិក។
ប្រភពដដែលបន្តថា កាលពីឆ្នាំ ២០១៨ កន្លងមកនេះ ប្រាក់ចំណូលរបស់ជនជាតិឥណ្ឌូនេស៊ីក្នុងមនុស្សម្នាក់កើនឡើង ៧.៩២ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧ ពោលកើនឡើង ៣,៨៧៦.៨ ក្នុងមួយឆ្នាំ ។
កាសែតក្នុងស្រុកបានផ្សាយថា ដោយមើលឃើញពីកើនឡើនឡើងដូច្នេះ រដ្ឋភិបាលប្រទេសឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមថា សមា្រប់ឆ្នាំ ២០២០ ខាងមុខនេះ ប្រទេសមួយនេះនឹងក្លាយទៅជាប្រទេសដែលប្រាក់ចំណូមធ្យមកម្រិតខ្ពស់យ៉ាងពិតប្រកដ។
តែយ៉ាងណាក៏ដោយធនាគារកណ្តាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគួរតែមក្លាយជាប្រទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាង ៥ ឆ្នាំចាប់ពីឆ្នាំ ២០១៧ ។

បច្ចុប្បន្ននេះ ធនាគារពិភពលោក (World Bank) បានបែងចែកប្រទេសនានាក្នុងក្រុមចំណូលសរុបថ្នាក់ជាតិ (GNI) ចំនួន៤ប្រភេទ ពោលគឺក្រុមដែលមានប្រាក់ចំណូលទាបជាមួយប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗ ៩៩៥ ដុល្លារ និងក្រុមបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមទាប ៩៩៦-៣.៨៩៥ ដុល្លារ, ក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមខ្ពស់ ប្រទេសដែលមានចំនួនលើសពី ៣,៨៩៦ ទៅ ១២,៥៥៥ ដុល្លារ និងប្រទេសដែលមានចំណូលខ្ពស់ឬកម្រិតខ្ពស់ដែលមានចំនួនលើសពី ១២.០៥៦ ដុល្លារអាមេរិក៕






