ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគទាំងឡាយ ប្រសិនបើអ្នកកំពុងពិចារណាផ្នែកណាមួយ នៃទីផ្សារអចលនទ្រព្យ ដែលត្រូវវិនិយោគក្នុងប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ2025-2026ខាងមុខ សូមពិចារណា និងសិក្សាលើទិដ្ឋភាពមួយចំនួន។
ចំណុចទាំងអស់នេះ ជាទិដ្ឋភាពទូទៅដែលបានវិភាគដោយផ្អែកលើនិន្នាការបច្ចុប្បន្ន និងប្រភពដែលអាចទុកចិត្តបាន។
- លំនៅឋានតម្លៃសមរម្យ និងលំនៅឋានមធ្យម
ដោយការសារការកើនឡើងនូវលំនៅដ្ឋានតម្លៃខ្ពស់ មិនស្របគ្នានឹងជីវភាពប្រជាជនថ្នាក់កណ្តាលភាគច្រើន លំនៅដ្ឋានបែបនេះគឺមានតម្រូវការខ្ពស់ ដោយសារវណ្ណៈកណ្តាល ដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា ស្វែងរកជម្រើសនៃការរស់នៅ ប្រកបដោយគុណភាព ប៉ុន្តែតម្លៃសមរម្យ។
ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការផ្តល់ហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត កំពុងជួយធ្វើឱ្យដំណើរការនេះមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ខុនដូតម្លៃសមរម្យ បានឃើញការបើកដំណើរការច្រើននៅដើមឆ្នាំ2025 ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ អ្នកអភិវឌ្ឍន៍ កំពុងកែតម្រូវជាមួយគ្រឿងតូចៗ និងកំណត់គោលដៅទីផ្សារដែលប្រកាន់យកតម្លៃនេះ។
ការវិនិយោគនៅក្នុងផ្នែកនេះ ជាជម្រើសដ៏ត្រឹមត្រូវជាមួយនឹងតម្រូវការស្ថិរភាព និងការគាំទ្រគោលនយោបាយ។
- ភស្តុភារ និងអចលនទ្រព្យឧស្សាហកម្ម
ការរីកចម្រើននៃវិស័យឧស្សាហកម្ម និងភស្តុភារកម្ម បាននិង
កំពុងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ កំណើនត្រូវបានជំរុញដោយការពង្រីកតំបន់សេដ្ឋកិច្ចពិសេស ការកើនឡើងនៃការវិនិយោគពីបរទេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោជាដើម។
ស្របពេលជាមួយគ្នានេះ តំបន់ឧស្សាហកម្ម និងឃ្លាំងកំពុងកើនឡើង ដើម្បីបំពេញតម្រូវការខ្សែសង្វាក់ផ្គត់ផ្គង់។ ទោះបីជាមានការប្រុងប្រយ័ត្នទាក់ទងនឹងពន្ធមួយចំនួនក៏ដោយ សក្តានុពលរយៈពេលវែងនៅតែរឹងមាំ។
រដ្ឋាភិបាលបាននិងកំពុងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន ដែលជម្រុញឲ្យអចលនទ្រព្យក្នុងផ្នែកនេះ សក្តានុពលកំណើនខ្ពស់ ជាពិសេសប្រសិនបើហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មបន្តពង្រីក។
- អចលនទ្រព្យទាក់ទងនឹងទេសចរណ៍
ការកើនឡើងនូវភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប ការផ្គត់ផ្គង់ខុនដូមានកម្រិត បានធ្វើឲ្យមានលំហរតម្រូវការខុនដូស្នាក់នៅកាន់តែច្រើន ពិសេសបញ្ហាការដាក់ដែនកំណត់កម្ពស់ ដែលគាំទ្រដោយបេតិកភណ្ឌ បានធ្វើឲ្យខេត្តនេះ មានតែគម្រោងខុនដូមួយចំនួនប៉ុណ្ណោះ ដែលមានត្រឹមឆ្នាំ2025។
ផលចំណេញត្រលប់ពីការវិនិយោគReturn On Investmentនៅខេត្តនេះ មានអត្រាចន្លោះពី៧ទៅ៨ភាគរយ ជាមួយនឹងការកើនឡើងនៃការលក់បន្ត មានផលចំណេញពីការវិនិយោគ ក្នុងអត្រារហូតដល់ចន្លោះពី២០ ទៅ៣០ភាគរយក្នុងករណីខ្លះ។
ជាមួយគ្នានេះផងដែរ ខេត្តព្រះសីហនុ តម្រូវការលំនៅដ្ឋាន ខុនដូ ក៏មានតម្រូវការ និងរបៀបរស់នៅក៏កើនឡើងផងដែរ ជាពិសេសសម្រាប់វីឡាបែបលោកខាងលិច ដែលផ្តល់ផលចំណេញត្រលប់ពីការវិនិយោគចន្លោះពី៥ទៅ៩ភាគរយ។
ការស្ទុះងើបឡើងវិញនៃទីផ្សារខុនដូ ជាមួយនឹងចំណាប់អារម្មណ៍របស់វិនិយោគិនថ្មី ជាពិសេសនៅក្នុងការអភិវឌ្ឍឡើងវិញ នៃគម្រោងដែលជាប់គាំង។
ការរីកចម្រើននេះ ត្រូវបានគេមើលឃើញថា វាគាំទ្រដោយតំណភ្ជាប់ដឹកជញ្ជូនប្រសើរឡើង និងការពង្រីកកំពង់ផែ។
- Repurposing/Renovation & Niche Housing
ក្រុមហ៊ុនCBRE Cambodiaផ្តល់អនុសាសន៍ ឲ្យអ្នកវិនិយោគ ផ្តោតលើការរៀបចំអគារ ដែលមានស្រាប់ឡើងវិញលើអគារថ្មី ជាពិសេសនៅក្នុងទីផ្សារ ដែលមានភាពឆ្អែតដូចជាខុនដូ និងការិយាល័យប្រណីត។
- លំនៅដ្ឋានពិសេសៈ ជាលំនៅដ្ឋានសម្រាប់និស្សិត ការរស់នៅជាន់ខ្ពស់ និងលំនៅដ្ឋានម៉ាកយីហោ បាននិងកំពុងលេចចេញជារូបរាងឡើង ជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំង និងការប្រកួតប្រជែងតិចតួច នៅក្នុងទីផ្សារដែលវិនិយោគិន និងអ្នកអភិវឌ្ឍន៍គួរផ្តោតចាប់អារម្មណ៍៕