ការជួលការិយាល័យកម្រិត A នៅចំកណ្តាលរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីនឹងបន្តបង្ហាញសញ្ញាវិជ្ជមានរហូតដល់ចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានព្យាករណ៍ថា នៅចុងឆ្នាំ២០២៥ អត្រាការិយាល័យទំនេរកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេសុី អាចនឹងធ្លាក់ចុះបន្តិចមកនៅត្រឹម៣៤ភាគរយ។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនជាច្រើននឹងអនុវត្តន៍យុទ្ធសាស្រ្តពង្រឹងប្រសិទ្ធភាពលើការចំណាយរបស់ខ្លួន ដោយសម្រេចងាកទៅរកអគារការិយាល័យប្រកបដោយគុណភាព និងមានគ្រឿងបរិក្ខារល្អប្រសើរ។

ភាពប្រសើរឡើងសន្សឹមៗនៃតម្រូវការ និងការរំពឹងទុកចំពោះអវត្តមាននៃការបញ្ចប់ការសាងសង់អគារការិយាល័យថ្មី នឹងធ្វើឱ្យអត្រាការិយាល័យទំនេរនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់រដ្ឋធានីហ្សាការតាធ្លាក់ចុះ។

កាលពីត្រីមាសទី២ ទីផ្សារការិយាល័យកម្រិត A បានរក្សានិន្នាការវិជ្ជមានរបស់ខ្លួន ដោយមានតម្រូវការជួលប្រមាណ១៤.៦០០ម៉ែត្រការ៉េ។ក្នុងចំណោមនោះ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានាបានជួលការិយាល័យសរុបទំហំ៥.០០០ម៉ែត្រការ៉េ។

បណ្តាក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាបានគ្របដណ្តប់នូវចំណែកធំបំផុតនៃតម្រូវការការិយាល័យតាមពីក្រោយដោយបណ្តាក្រុមហ៊ុនរុករករ៉ែ និងបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ។ គេពុំបានសង្កេតឃើញមានការបញ្ចប់ការសាងសង់អគារការិយាល័យថ្មីកាលពីត្រីមាសទី២នោះទេ៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here