អភិបាលខេត្តតាកែវរៀបចំសេវាកម្មជិះសេះ និងជិះរទេះសេះជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅទីក្រុងដូនកែវ

ចែករំលែក

ដោយៈ គង់ សូរិយា

    តាកែវៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកវ៉ី សំណាងបានរៀបចំផលិតផលទេសចរណ៍ថ្មី ដោយរៀបចំឲ្យមានសេវាកម្មជិះសេះ និងជិះរទេះសេះកំសាន្តនៅទីក្រុងដូនកែវ ទីរួមខេត្តតាកែវ។

លោកបានសរសេរភ្ជាប់ជាមួយរូបភាពជិះសេះ និងជិះរទេះសេះថា “ឡានទំនើប ម៉ូតូទំនើប ខ្ញុំជឿថា ក្មួយៗភាគច្រើនធ្លាប់បានជិះរួចហើយ។ មិនតែប៉ុណ្ណោះ មានក្មួយខ្លះបានជិះយន្តហោះទៀត”

លោកអភិបាលខេត្តបានបន្ថែមថា ប៉ុន្តែសម្រាប់ការជិះសេះផ្ទាល់ និងការជិះរទេះសេះ ភាគច្រើនសម័យក្មួយៗ កម្របានជិះណាស់។

លោកវ៉ី សំណាងបានសរសេរបន្តថា ដូច្នេះក្នុងករណីក្មួយៗ ចង់ជិះ សូមអញ្ជើញមកក្រុងដូនកែវ ព្រោះមានសេវាសម្រាប់ជិះ សេះ និងរទេះសេះ ទស្សនាទេសភាពនៅជុំវិញទីក្រុងដូនកែវ៕


ចែករំលែក