ដោយៈ គង់ សូរិយា
តាកែវៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកវ៉ី សំណាងបានរៀបចំផលិតផលទេសចរណ៍ថ្មី ដោយរៀបចំឲ្យមានសេវាកម្មជិះសេះ និងជិះរទេះសេះកំសាន្តនៅទីក្រុងដូនកែវ ទីរួមខេត្តតាកែវ។
លោកបានសរសេរភ្ជាប់ជាមួយរូបភាពជិះសេះ និងជិះរទេះសេះថា “ឡានទំនើប ម៉ូតូទំនើប ខ្ញុំជឿថា ក្មួយៗភាគច្រើនធ្លាប់បានជិះរួចហើយ។ មិនតែប៉ុណ្ណោះ មានក្មួយខ្លះបានជិះយន្តហោះទៀត”។
 
             
 
 
 

 
 
 
 
  
  
 






 
 
