តើទីផ្សារលំនៅដ្ឋានធំជាងគេបំផុតទាំង៥លើពិភពលោក មានទីតាំងនៅបណ្តាប្រទេសមហាអំណាចណាខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលត្រូវបានជំរុញដោយការអភិវឌ្ឍន៍ទីក្រុង ការវិនិយោគផ្ទាល់ពីបរទេស(FDI) និងកម្លាំងសេដ្ឋកិច្ច។ ខាងក្រោមនេះជាបណ្តាប្រទេសកំពូលទាំង៥ ដែលមានទំហំទីផ្សារអចលនទ្រព្យធំជាងគេលើពិភពលោក :

ទី១: សហរដ្ឋអាមេរិក

ទីផ្សារលំនៅដ្ឋានអាមេរិកមានទំហំទឹកប្រាក់ជាង៥០ទ្រីលានដុល្លារ។ លំនៅដ្ឋាននៅតាមទីក្រុងសំខាន់ៗ ដូចជា ទីក្រុងញូវយ៉ក ទីក្រុងឡូសអេនជឺលេស ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងម៉ៃអាមី មានតម្លៃកប់ពពក។

កត្តា ដែលនាំឱ្យទីផ្សារលំនៅដ្ឋានអាមេរិកមានទំហំធំ រួមមានដូចជា កត្តាផ្ទៃដីធំទូលាយ និងចំនួនប្រជាជនច្រើនសន្ធឹកសន្ធាប់ ការវិនិយោគផ្ទាល់ពីបរទេសមានទំហំធំ។ ចំណែក ប្រព័ន្ធផ្តល់ហិរញ្ញប្បទាន និងកម្ចីទិញផ្ទះមានភាពចាស់ទុំ។

ទី២: ប្រទេសចិន

ទីផ្សារលំនៅដ្ឋានចិនមានទំហំទឹកប្រាក់ជាង៤០ទ្រីលានដុល្លារ។ ទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិនស្ថិតនៅទីក្រុងសំខាន់ៗ ដូចជា រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងសុិនជិន និងទីក្រុងក្វាងចូវ។

មូលហេតុ ដែលជំរុញឱ្យទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនមានទំហំធំ រួមមាន ការធ្វើនគរូបនីយកម្មយ៉ាងលឿនរហ័ស និងកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រជាជនចិនភាគច្រើនបានទិញអចលនទ្រព្យដើម្បីរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេ។

ទី៣: ប្រទេសជប៉ុន

ទីផ្សារលំនៅដ្ឋានជប៉ុនមានទំហំទឹកប្រាក់ប្រហែល៩ទ្រីលានដុល្លារទៅ១០ទ្រីលានដុល្លារ។ ប្រទេសនេះមានទីក្រុងធំៗ ដូចជា ទីក្រុងតូក្យូ ទីក្រុងអូសាកា និងទីក្រុងយូកូហាម៉ា ខណៈប្រជាជនរស់នៅទីក្រុងទាំងនេះមានចំនួនច្រើនលើសលប់។

ទី៤: ប្រទេសអាល្លឺម៉ង់

ទីផ្សារលំនៅដ្ឋានអាល្លឺម៉ង់មានទំហំទឹកប្រាក់ប្រហែល៦ទ្រីលានដុល្លារទៅ៧ទ្រីលានដុល្លារ។ ទីក្រុងសំខាន់ៗរបស់ប្រទេសមួយនេះ រួមមាន ទីក្រុង Berlin ទីក្រុង Frankfurt ទីក្រុង Munich និងទីក្រុង Hamburg។

សេដ្ឋកិច្ច និងមូលដ្ឋានផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់មានស្ថានភាពរឹងមាំ បូករួមទាំងស្ថិរភាពច្បាប់អចលនទ្រព្យ និងការរីកចម្រើននៃទីផ្សារជួលលំនៅដ្ឋាន។

ទី៥: ប្រទេសអង់គ្លេស

ទីផ្សារលំនៅដ្ឋានអង់គ្លេសមានទំហំទឹកប្រាក់ប្រហែល៤ទ្រីលានដុល្លារទៅ៥ទ្រីលានដុល្លារ។ ទីក្រុងសំខាន់ៗរបស់អង់គ្លេស រួមមាន ទីក្រុងឡុងដ៍ ទីក្រុង Manchester និង ទីក្រុង Birmingham។

ក្នុងនោះ ទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអចលនទ្រព្យសកល។ តម្រូវការអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅរាជធានីមួយនេះមានកម្រិតខ្ពស់៕ប្រភព: Statista៕

LEAVE A REPLY

Please enter your comment!
Please enter your name here