ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារប្រាក់ដុល្លារកំពុងធ្លាក់ថ្លៃចុះ ខណៈការធ្លាក់ចុះនៃទីផ្សារការងារនៅសហរដ្ឋអាមេរិកបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍ក្រោយ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥ភាគរយដល់៣៦៥៣,៧ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៣៥,៣៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤២ភាគរយដល់៣៦៩២,៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣០នាទីព្រឹកដូចគ្នា។






