ក្រុងភ្នំពេញ​ ​និង​ក្រុងប៉ារីស​ចំណាយ​ថវិកា​ ​១២ម៉ឺន​ដុល្លា​របោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ស្តី​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​

0

​ដោយ​ ​វុត្ថា​

​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ ​ទីក្រុង​ប៉ារីស​ ​បាន​ចេញផ្សាយ​សៀវភៅ​ ​ស្តី​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ជាពិសេស​ការ​ផ្លាស់​ប្តូរ​ទីក្រុង​ភ្នំពេញ​ឱ្យ​មាន​ពណ៌បៃតង​ដែល​ចំណាយ​ថ​វិ​កា​បោះ​ពុម្ភ​អស់១២ម៉ឺន​ដុល្លារ​អាម៉េរិក​ ​។​



​លោក​នួន​ ​ផា​រ័ត្ន​ ​អភិបាលរង​រាជធានី​ភ្នំពេញ​ ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នេះ​កាលពី​ថ្ងៃទី០២​ ​ខែឧសភា​ ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​សៀវភៅ​នេះ​ចែកចេញជា​ពីរ​ប្រភេទ​សំខាន់​ ​ដោយ​ការផ្លាស់ប្ដូរ​ទីក្រុង​ឱ្យទៅ​ជាទី​ក្រុង​មាន​ពណ៌បៃតង​ ​និង​មាន​បរិស្ថាន​ល្អ​។​ ​សៀវភៅ​នេះ​បាន​សរសេរ​គិតទុកជាមុន​ពី​បញ្ហា​បរិស្ថាន​ ​បញ្ហា​ទឹកជំនន់​ ​និង​លើកទឹកចិត្ត​ចំពោះ​អ្នកអាន​ ​ពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ធ្វើការងារ​អភិវឌ្ឍន៍​ទីក្រុង​។​

​លោក​ ​នួន​ ​ផា​រ័ត្ន​បន្ត​ថា​ ​សៀវភៅ​នេះ​គឺ​បាន​គិតទុកជាមុន​ពី​បញ្ហា​បរិស្ថាន​ ​បញ្ហា​ការ​អភិវឌ្ឍ​ទីក្រុង​សម្រាប់​ពេល​អនាគត​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទីក្រុង​ប៉ារីស​ ​ដែល​បាន​បង្កើត​ប្លង់​គោល​ ​ដែល​ជា​ប្លង់​តម្រង់​ទិស​សម្រាប់​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​និង​រីកចម្រើន​ ​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ ​ដែល​រួម​សហការ​គ្នា​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ទីក្រុង​ប៉ារីស​ ​បង្កើត​ឱ្យ​មាន​ឡើង​នូវ​សៀវភៅ​ដ៏​ល្អ​នេះ​ ​និង​បំពេញបន្ថែម​នូវ​អ្វី​ដែល​មាននៅ​ក្នុង​ដៃ​ ​រក្សា​បាន​ទីក្រុង​មាន​ភាព​បៃតង​ ​ជាទី​ក្រុង​វៃឆ្លាត​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ពេល​ថ្មី​ៗ​កន្លងមក​នេះ​ ​បាន​ចាប់ផ្តើម​ពិភាក្សា​ពី​គម្រោង​ផែនការ​នៃ​ការ​អភិវឌ្ឍ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​និង​គម្រោង​សិក្សា​កែ​លម្អ​តីរវិថី​ព្រះស៊ីសុវត្ថិ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here