អ្នកឧកញ៉ាសុខ គង់បង្ហាញពីក្រុមហ៊ុនWATGសម្រាប់សិក្សាលើគំរោងអភិវឌ្ឍន៍ទីក្រុងបូកគោតើក្រុមហ៊ុននេះមានប្រវត្តិបែបណា?

0

ដោយៈ គង់ សូរិយា

    កំពតៈ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប  បានជ្រើសរើសក្រុមហ៊ុន WATG (Wimberly Allison Tong & Goo) ដើម្បីធ្វើការសិក្សាទៅលើ គម្រោងអភិវឌ្ឍន៍ក្រុងបូក​គោលើវិស័យសំខាន់ៗមួយចំនួន ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុនWATGជាក្រុមហ៊ុនរចនា ពហុវិស័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសកលលោក ដែលត្រូវបានបង្កើតឡើងនៅទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ឆ្នាំ១៩៤៥ ហើយមានឯកទេសខ្ពស់ក្នុងវិស័យសណ្ឋាគារ កម្សាន្ត អភិវឌ្ឍន៍ទីក្រុង និងគម្រោងលំនៅដ្ឋានប្រណីត។

កិច្ចសហប្រតិបត្តិការនេះ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍រយៈពេលវែងនៃឧទ្យានជាតិព្រះមុនីវង្សបូគោ នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា។

ផែនការគោលដៅសំខាន់ផ្តោតលើការ ការពារបរិស្ថាន អភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម វិស័យអប់រំ ស្ថាប័នផ្សេងៗទៀត ដើម្បីធានាអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដោយមានគោលនយោបាយគាំទ្រ ពីរាជរដ្ឋាភិបាល សន្តិភាព ស្ថិរភាពនយោបាយប្រកបដោយចីរភាព  ក្រុមហ៊ុននឹងបន្តពង្រឹងការវិនិយោគ ដោយចូលរួមដ៏សំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចទាំងក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here