ដោយៈ គង់ សូរិយា
កំពតៈ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានជ្រើសរើសក្រុមហ៊ុន WATG (Wimberly Allison Tong & Goo) ដើម្បីធ្វើការសិក្សាទៅលើ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោលើវិស័យសំខាន់ៗមួយចំនួន ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុនWATGជាក្រុមហ៊ុនរចនា ពហុវិស័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសកលលោក ដែលត្រូវបានបង្កើតឡើងនៅទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ឆ្នាំ១៩៤៥ ហើយមានឯកទេសខ្ពស់ក្នុងវិស័យសណ្ឋាគារ កម្សាន្ត អភិវឌ្ឍន៍ទីក្រុង និងគម្រោងលំនៅដ្ឋានប្រណីត។
 
             
 
 
 

 
 
 

 
  
  
 






 
 
