ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

0
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងទេសចរណ៍ ​កំពុង​ដាក់​គោលដៅ​ទាក់​ទាញ​ចំណា​ប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​មូស្លីម ​ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ តាម​រយៈ​ការ​រៀបចំ​វេទិកា និង​ពិព័រណ៍​ទេសចរណ៍​មូស្លីម​កម្ពុជា ឆ្នាំ​២០២៥ ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលា​ខាងមុខ ក្នុង​រាជធានី​ភ្នំពេញ។

យោងតាមលិខិត​របស់​ក្រសួង​ទេសចរណ៍ ​កាលពី​ចុង​សប្តាហ៍​មុន ឱ្យដឹង​ថា ចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៥ នៅក្នុង​បរិវេណនៃវិហារអាល់សារកាល់ ​(វិហារឥស្លាមបឹងកក់) ដែល​ស្ថិត​ក្នុង​​ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងមាន​រៀបចំ​វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “អាស់សាឡាបូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត”។

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

​ក្រសួង​ទេសចរណ៍បានបង្ហាញថា​ ព្រឹត្តិការណ៍​​នេះ​មាន​គោលបំណងចម្បង​ចំនួន៣ រួម​មាន ទី១.ការ​ប្រកាស​ស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ​ដែល​ជាគោលដៅទេសចរណ៍​ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរ គ្រប់ជាតិសាសន៍​មកពីគ្រប់​ទិសទី ទី២ដើម្បីបង្ហាញពីភាពសម្បូរបែប នៃសក្តានុពលទេសចរណ៍កម្ពុជា ​ដែលសមស្របជាមួយទីផ្សារទេសចរណ៍​មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា។

ទី៣ ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការទទួល​បដិសណ្ឋារកិច្ចទេសចរមូស្លីម​ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ក្រសួង​បាន​បញ្ជាក់​ថា ​វេទិកាខាងលើ នឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍​មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូល​បន្ថែម ​ក្នុងការអភិវឌ្ឍវិស័យទេស​ចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-សីហា ឆ្នាំ​២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិជាង៤លាននាក់។ ក្នុងនោះប្រជាជន ​នៃ​បណ្តា​ប្រទេស​កាន់​សាសនា​មូស្លីម ដែលធ្វើ​ដំណើរ​មក​​​កម្ពុជាច្រើន​មាន​ដូច​ជា ឥណ្ឌូនេស៊ី​ចំនួន៩២,០៥៣​នាក់ ម៉ាឡេស៊ី៥៩,១២៥នាក់ បង់ក្លាដេស១៣,៦៦៧​នាក់ ប៉ាគីស្ថាន១៣, ០១៤​នាក់ និង​តួកគី៦០៨០​ នាក់។ល។

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

ថ្លែងក្នុង​ពិធី​បើកវគ្គបណ្ដុះបណ្ដាល “ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា” កាល​ពី​ខែ​សីហា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ធ្វើពិពិធកម្ម ទេសចរណ៍អន្តរជាតិ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មានលក្ខណៈចម្រុះ និង​ទូលំទូលាយ ដោយនឹង​ព្យាយាម​ចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារដ៏​មានសក្តានុពលមកបំពេញបន្ថែម​ ពី​លើ​ទីផ្សារទេសចរណ៍អន្តរជាតិរបស់​ខ្លួន ដែល​កំពុង​មាន​​​។

យោងតាមរបាយការណ៍របស់ Global Muslim Travel Index ចំនួនភ្ញៀវ​ទេសចរមូស្លីម ដែល​ធ្វើដំណើរទូទាំងពិភពលោក​ក្នុង​ឆ្នាំ២០២៤ មានប្រមាណ១៧៦ លាននាក់​កើនឡើង២៥% បើ​ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលពេល​មាន​វត្តមាន​ជំងឺ​កូវីដ-១៩។ ក្នុង​ឆ្នាំ​២០២៥ នេះ​តាម​ការ​ព្យាករភ្ញៀវ​ទេសចរមូស្លីម នឹង​​បន្តកើនឡើងដល់​ប្រមាណ១៨៦លាននាក់។

លោក​​ថ្លែង​ថា “​កត្តាទាំងនេះ​បានបង្ហាញឱ្យឃើញ ពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជា ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកប​ដោ​យចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេស​ចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់”៕

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

LEAVE A REPLY

Please enter your comment!
Please enter your name here