រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក

0
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយក​រដ្ឋមន្ត្រីរបស់ប្រទេស​វៀតណាមលោក Pham Minh Chinh បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មីដើម្បី​ទប់ស្កាត់ការហក់ឡើងយ៉ាងលឿនគំហុកនៃ​តម្លៃ​ផ្ទះ ខណៈប្រជាជនវៀតណាមជាច្រើនកំពុងបាត់បង់លទ្ធភាព​ទិញផ្ទះ។

លោក Pham Minh Chinh បានលើកឡើងថា ប្រជាជនជាច្រើនកំពុងត្រូវការលំនៅដ្ឋាន។ ប៉ុន្តែ ពួកគេមិនអាចទិញបាន ដោយសារតែផ្ទះមានតម្លៃថ្លៃពេក។

តួយ៉ាង តម្លៃអាផាតមុិននៅតាមទីក្រុងធំៗរបស់ប្រទេសវៀតណាម រួមទាំងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ បានកើនឡើង៥,៦ភាគរយនៅឆ្នាំនេះ ដល់តម្លៃជាមធ្យមចំនួន៨០លានដុង (ប្រមាណ៣.០២៨ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិនៃប្រទេសវៀតណាមបានឱ្យដឹងថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមរបស់កម្មករវៀតណាមនាពេលបច្ចុប្បន្នមានទំហំទឹកប្រាក់ចំនួន៩៨,៤លានដុង(ប្រមាណ៣.៧២៤ដុល្លារអាមេរិក)ក្នុងមួយឆ្នាំ។

ក្រុមសេដ្ឋវិទូបានព្រមានអំពីហានិភ័យនៃពពុះក្នុងវិស័យអចលនទ្រព្យវៀតណាម ដោយសាររដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តឱ្យធនាគារនានាបង្កើនការផ្តល់ឥណទាន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។

លោក Chinh បានប្តេជ្ញាកាត់បន្ថយថ្លៃដើម និងសម្រួលនីតិវិធីរដ្ឋបាលសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។លោកបានជំរុញឱ្យធនាគារកណ្តាលវៀតណាមដាក់ចេញគោលនយោបាយនានាដើម្បីជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យក្នុងកម្រិតអត្រាការប្រាក់សមរម្យ។

លោកក៏បានអំពាវនាវឱ្យទីក្រុង និងខេត្តនានាពន្លឿនការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានសង្គម តាមរយៈការប្រើប្រាស់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប និងផ្តល់អាទិភាពនៃការទិញផ្ទះតម្លៃសមរម្យដល់ប្រជាជន ដែលមានប្រាក់ចំណូលទាប៕ប្រភព: The Business Times៕

រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក

LEAVE A REPLY

Please enter your comment!
Please enter your name here