ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើក កិច្ចប្រជុំគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.)នៃក្របខ័ណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា(NPFPE) ២០២២-២០៣៥។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមមន្រ្តីមកពីក្រសួង និងស្ថាប័នពាក់ព័ន្ឋជាច្រើន។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលសមិទ្ធកម្ម ពាក់កណ្តាលអាណត្តិឆ្នាំ២០២៤ នៃរបាយការណ៍វាយតម្លៃសរុបជុំទី១ លទ្ធផលគំហើញបឋមនៃការគណនា និងវាស់វែងផលិតភាពសេដ្ឋកិច្ចកម្ពុជា ពិនិត្យលើសេចក្តីព្រាងឯកសារទស្សនទានស្តី របាយការណ៍វាយតម្លៃសរុបជុំទី១ ឆ្នាំ២០២៣- ២០២៥ និង ទិសដៅនៃការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃរបស់ គ.ជ.ផ.ក.៕