ទីផ្សារសណ្ឋាគារនៅទីក្រុងល្បីចំនួន២ របស់ហ្វីលីពីនទទួលការចាប់អារម្មណ៍ពីបណ្តាអ្នកវិនិយោគអចលនទ្រព្យ

0
បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers លើកឡើងថា បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន រួមមានរដ្ឋធានីម៉ានីល និងទីក្រុងដ៏ល្បី Cebu។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ហ្វីលីពីន (DoT) បានបង្ហាញថា ភ្ញៀវទេសចរណ៍បរទេស ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសហ្វីលីពីន មានចំនួន៣,៩៦លាននាក់គិតត្រឹមរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ហ្វីលីពីនក៏ជាទីផ្សារទេសចរណ៍ក្នុងស្រុកធំជាងគេមួយនៅតំបន់អាស៊ាន ដោយគ្របដណ្តប់ចំណែកជាង១ភាគ៣នៃការចំណាយសរុបរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុករបស់បណ្តាប្រទេសអាស៊ានទាំងអស់។

នៅឆមាសទី១ ឆ្នាំ២០២៥ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារនៅរដ្ឋធានីម៉ានីល(Metro Manila) បានស្ថិតក្នុងរង្វង់៦៤ភាគរយ កើនឡើង១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទប់សណ្ឋាគារថ្មីៗនឹងត្រូវបានចាក់បញ្ចូលទីផ្សារបន្ថែមទៀតនៅចុងឆ្នាំនេះ។

បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន
បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន

ជាមួយគ្នានោះ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារក្នុងតំបន់ទេសចរណ៍ល្បីៗ ដូចជាទីក្រុង Cebu បានកើនឡើងពីអត្រា១០ភាគរយទៅ៤០ភាគរយក្នុងអំឡុងពេលមានជំងឺរាតត្បាត ដល់អត្រា៥០ភាគរយទៅ៨០ភាគរយនាពេលបច្ចុប្បន្ន។

ទីផ្សារសណ្ឋាគារនៅទីក្រុង Cebu បានស្ទុះងើបឡើងវិញដល់កម្រិតមុនផ្ទុះជំងឺរាតត្បាត ដោយសារតម្រូវការធ្វើដំណើរក្នុងស្រុក ខណៈក្រុមហ៊ុន Colliers រំពឹងថា តម្រូវការនេះនឹងបន្តកើនឡើង។

បន្ទប់សណ្ឋាគារថ្មីប្រហែល៤.០០០បន្ទប់ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅទីក្រុង Cebu នៅឆ្នាំ២០២៨ ដែលក្នុងនោះបន្ទប់សណ្ឋាគារចំនួន៦៥ភាគរយ ជាម៉ាកយីហោសណ្ឋាគាររបស់ក្រុមហ៊ុនបរទេស៕ប្រភព: Businessworld៕

បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន
បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន
បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន
បណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារសណ្ឋាគារនៅទីក្រុងទេសចរណ៍ធំៗរបស់ប្រទេសហ្វីលីពីន

LEAVE A REPLY

Please enter your comment!
Please enter your name here