តើការលក់លំនៅដ្ឋាននៅប្រទេសចិនកាលពីខែកញ្ញាមានស្ថានភាពប្រែប្រួលសំខាន់ៗដូចម្តេច?

0
តើការលក់លំនៅដ្ឋាននៅប្រទេសចិនកាលពីខែកញ្ញាមានស្ថានភាពប្រែប្រួលសំខាន់ៗដូចម្តេច?
តើការលក់លំនៅដ្ឋាននៅប្រទេសចិនកាលពីខែកញ្ញាមានស្ថានភាពប្រែប្រួលសំខាន់ៗដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​លំនៅដ្ឋាននៅ​​ប្រទេស​ចិន​បានកើនឡើងតិចតួចនៅខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់​ពី​រដ្ឋាភិបាលចិន​បាន​ដាក់​ចេញ​គោលនយោបាយ​គាំទ្រជាបន្តបន្ទាប់ដើម្បីជំរុញវិស័យអចលនទ្រព្យ។

ការលក់ផ្ទះរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន១០០ បានកើនឡើង០,៤ភាគរយដល់ទំហំទឹកប្រាក់ចំនួន២៥២,៨ពាន់លានយ័ន(ប្រមាណ៣៥,៥ពាន់លានដុល្លារអាមេរិក)។នេះបើយោងតាមទិន្នន័យបឋមចុងក្រោយបំផុតពីក្រុមហ៊ុន China Real Estate Information។

តួលេខខាងលើបានបង្ហាញសញ្ញាប្រសើរឡើងបើប្រៀបធៀបទៅនឹងការដាំក្បាលចុះចំនួន១៧,៦ភាគរយកាលពីខែសីហា។នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ។

ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋាន។ ការធ្លាក់ចុះនៃតម្លៃផ្ទះថ្មីនៅប្រទេសចិនកាលពីត្រីមាសទី២ បានបង្កឱ្យមានការព្រួយបារម្ភចំពោះវិបត្តិបរិត្តផរណា។

ក្រុមអ្នកវិភាគជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការគាំទ្របន្ថែមទៀតសម្រាប់ទីផ្សារលំនៅដ្ឋាន ដោយសារតែឥទ្ធិពលនៃវិធានការជំរុញលើកទឹកចិត្តកាលពីខែកញ្ញាឆ្នាំមុន កំពុងធ្លាក់ចុះ។

កាលពីខែសីហា ទីក្រុងធំៗរបស់ប្រទេសចិន ដូចជារដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃបានអនុញ្ញាតឱ្យពលរដ្ឋមូលដ្ឋានអាចទិញផ្ទះច្រើនយូនីតនៅតំបន់ជាយក្រុង៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here