តម្លៃហាងឆេងមាសស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ចុះមកនៅក្រោម​៤.០០០ដុល្លារក្នុងមួយអោន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះមកនៅក្រោម៤.០០០ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈក្រុមអ្នកវិនិយោគសម្រុកលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថុិតនៅទ្រឹងត្រឹមប្រមាណ៣.៩៧៥ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៧៥,០៤ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥១ភាគរយដល់៣៩៩២,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:០៨នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៧២,៦០ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here