តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

0
តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈពាណិជ្ជកម្មអាមេរិក និងចិនប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។
តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈពាណិជ្ជកម្មអាមេរិក និងចិនប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានជំរុញឱ្យក្រុមអ្នកវិនិយោគសម្រុកទិញមាសដើម្បីប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់ត្រឹម៤២៥៥,៥៣ដុល្លារអាមេរិកក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤២៤៨,៧២ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,៤ភាគរយដល់៤២៧២,៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤២១៣,៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here